ទន្តបណ្ឌិត កែ ចិន្តា

ទន្តបណ្ឌិត កែ ចិន្តា បានបញ្ចប់ ការសិក្សាផ្នែកទន្តពេទ្យនៅ សាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាលក្នុងឆ្នាំ 2009។ សព្វថ្ងៃគាត់កំពុងបន្ត បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញ ខាងពត់ធ្មេញនៅប្រទេសសិង្ហបុរី។ ក្រៅពីការសិក្សា ទន្តបណ្ឌិតបាន ចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន ទាំងក្នុង និងក្រៅប្រទេសដើម្បី ស្វែងយល់នូវចំណេះដឹងថ្មីៗនៅ ជុំវិញពិភពលោក។ ទន្តបណ្ឌិតបានចូលរួមបេសកកម្មរបស់រំចង់ក្នុងការចុះជួយព្យាបាលជំងឺមាត់ធ្មេញ ជូនប្រជាជននៅទីជនបទជាច្រើនលើកច្រើនសា។
ទន្តបណ្ឌិតទទួលពិនិត្យព្យាបាលជំងឺមាត់ធ្មេញទូទៅនៅមន្ទីរពេទ្យរំចង់។

ទន្តបណ្ឌិត កែ ចិន្តា និយាយភាសាខ្មែរ និងអង់គ្លេស

Dr. Callum Durward

Dr. Callum ជាសមាជិករបស់ រំចង់ចាប់តាំងពីឆ្នាំ2007។ គាត់គឺជាអតីតអ្នកផ្តល់ប្រឹក្សា ឯកជនម្នាក់ក្នុងផ្នែកទន្តសាស្រ្ត កុមារ នៅមន្ទីរពេទ្យ Auckland ប្រទេសញ៉ូសេឡេន និងជា ព្រឹទ្ធសាស្រ្តាចារ្យ នៅមហាវិទ្យា ល័យទន្តសាស្រ្តនៅក្នុងប្រទេស នូវែលហ្សេឡង់។
Dr. Callum ក៏ជា មន្រ្តីទន្តសាស្រ្តសំខាន់មួយរូប ទទួលបន្ទុកសេវាកម្មទន្តសាស្រ្ត តាមសាលារៀននៅតំបន់មួយ នៅប្រទេសញ៉ូសេឡេន។
Dr. Callum ដែលបានសិក្សានៅប្រទេសញ៉ូសេឡេន អូស្រ្តាលី និង សហរដ្ឋអាមេរិច បច្ចុប្បន្នគឺជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យទន្តសាស្រ្ត នៅសាកលវិទ្យាល័យមួយ និងជា នាយកប្រតិបត្តិ អង្គការក្រៅរដ្ឋាភិបាល ឈ្មោះថា one-2-one Charitable Trust និងជាអ្នកផ្តល់ដំបូន្មាន ក្រៅម៉ោងនៅការិយាល័យសុខភាពមាត់ធ្មេញនៅក្រសួងសុខាភិបាល។ ជាពិសេសគាត់ចូលចិត្តធ្វើការងារជាច្រើនប្រភេទជាមួយកុមារនៅរំចង់ ហើយគាត់មានមោទនភាពលើបទពិសោធន៌របស់រំចង់ លើឯកទេសធ្មេញ ជាច្រើនប្រភេទការយកចិត្តទុកដាក់លើអ្នកជំងឺ និង វិស័យទន្តសាស្ត្រ ប្រកបដោយគុណភាពខ្ពស់។

Dr. Callum និយាយភាសាអង់គ្លេស

ទន្តបណ្ឌិត ទិត ហុងយឺ

ទន្តបណ្ឌិត ទិត ហុងយឺ គឺជាអ្នក ត្រួសត្រាយផ្លូវ និងផ្តួចផ្តើមគំនិត អោយមានមន្ទីរពេទ្យរំចង់នេះ ឡើង ដោយសហការជាមួយ ទន្តបណ្ឌិត អ៊ុប សាម៉ុនបង្កើតគ្លីនីក តូចមួយនៅឆ្នាំ 1996 ហើយក៏ជា ការបណ្តុះសសរគ្រឹះដ៏រឹងមាំដែល បានប្រែក្លាយទៅជាមន្ទីរពេទ្យ ទន្តសាស្ត្រដែលធំជាងគេនៅក្នុង ប្រទេសកម្ពុជា។ ទន្តបណ្ឌិត ទិត ហុងយឺ បានបញ្ចប់ការសិក្សាផ្នែក ទន្តពេទ្យពីសាកលវិទ្យាវិទ្យាសាស្ត្រ សុខាភិបាលនៅឆ្នាំ 1995។ គាត់បានបន្តការសិក្សាជានិស្សិតកម្មសិក្សានៅប្រទេសម៉ាឡេស៊ីពីឆ្នាំ 1998 ដល់ឆ្នាំ 2000 ក្នុងខណៈពេលដែលគាត់ទទួលបានការបណ្តុះបណ្តាលវគ្គខ្លី កំរិតខ្ពស់នៅប្រទេសអាឡឺម៉ង់។ នៅឆ្នាំ 2003 លោកទន្តបណ្ឌិតបានទទួល សញ្ញាបត្រផ្នែកវះកាត់ដាំបង្គោលធ្មេញក្នុងឆ្អឹង (oral implantology)​ពី ប្រទេសអាឡឺម៉ង់ ក៏ដូចជាការទទួលស្គាល់ពីជំនាញនិងចំណេះដឹងក្នុងការវះ កាត់ដាំបង្គោលធ្មេញក្នុងឆ្អឹង។ គាត់ក៏បានចូលរួមសិក្ខាសាលា និងវគ្គបណ្តុះ បណ្តាលផ្សេងៗទៀតជាច្រើនទូទាំងពិភពលោក ដែលជាគំរូនៃការខិតខំ ប្រឹងប្រែងរៀនសូត្រសម្រាប់បុគ្គលិករបស់គាត់។ គំរូដ៏ល្អនេះត្រូវបានយកមក អនុវត្តសម្រាប់បុគ្គលិកទាំងអស់ ដែលបានប្រែក្លាយពួកគាត់ទៅជាបុគ្គលិក ដ៏ជំនាញ និងជាលទ្ធផលដែលរំចង់អាចផ្តល់សេវាទន្តសាស្ត្រគ្រប់ប្រភេទ ទាំងអស់ជូនអ្នកជំងឺខ្លួន។ ទន្តបណ្ឌិតបាននិយាយថា “ខ្ញុំរីករាយក្នុងការចូល រួមចំណែកគ្រប់ផ្នែកនៃវិស័យទន្តសាស្ត្រ ដើម្បីអោយខ្ញុំអាចចូលរួម អភិវឌ្ឍវិស័យនេះនៅព្រះរាជាណាចក្រកម្ពុជា។ គោលបំណងរបស់យើងខ្ញុំគឺ ផ្តល់ជូននូវសេវាកម្មទន្តសាស្ត្រគ្រប់បែបយ៉ាងដែលអាចទុកចិត្តបាន និង ប្រកបដោយបច្ចេកវិទ្យាខ្ពស់។” ទន្តបណ្ឌិត ទិត ហុងយឺមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញ និងពន្លឿនគុណភាពនៃវិស័យទន្តសាស្ត្រនៅប្រទេសកម្ពុជា។ ក្នុងនាមជាអតីតព្រឹទ្ធបុរសនៃសាកលវិទ្យាល័យអន្តរជាតិ​នៃប្រទេសកម្ពុជា គាត់បានបង្ហាត់បង្ហាញ និងចែករំលែកចំណេះដឹងជាច្រើនសំរាប់និស្សិតផ្នែក ទន្តពេទ្យ ដើម្បីបង្កើនសមត្ថភាព និងកំរិតស្តង់ដានៃការអនុវត្តអាជីពទន្តពេទ្យ នៅកម្ពុជា។ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវសំរាប់សេវាទន្តសាស្ត្រដ៏ល្អឥតខ្ចោះ បទពិសោធន៍ក៏ដូចជាទំនាក់ទំនងទូទាំងអាស៊ីអាគ្នេយ៍បានបង្កើតនូវឱកាស សិក្សាជាច្រើនដល់ទន្តពេទ្យកម្ពុជា។

ទន្តបណ្ឌិត ទិត ហុងយឺ និយាយភាសាខ្មែរ និង អង់គ្លេស

ទន្តបណ្ឌិត ចៅ ប៊ុនហ៊ាន

ទន្តបណ្ឌិត ប៊ុនហ៊ាន បាន ចូលរួមជាមួយរំចង់ចាប់តាំង ពីឆ្នាំ2004 ដោយពីមុនបាន ធ្វើការនៅគី្លនីកឯកជនមួយ នៅទីក្រុងភ្នំពេញអស់រយៈ ពេល៣ឆ្នាំ។ គាត់បញ្ចប់ការ សិក្សាពីសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលនៅ ឆ្នាំ 2000 និងបានទទួល សញ្ញាប័ត្រផ្នែកដាំបង្គោល ធ្មេញក្នុងឆ្អឹងនៅឆ្នាំ2008 ពីប្រទេសម៉ាឡេស៊ី។ គាត់ចាប់អារម្មណ៌លើការ ព្យបាលជាលិកាជុំវិញធ្មេញ ការដាំបង្គោលក្នុងឆ្អឹង និង សម្ផស្សទន្តសាស្រ្ត (Reconstruction and Cosmetic Surgery) ព្រោះគាត់រីករាយជាមួយ អ្នកជំងឺរបស់គាត់ពេលទទួលបានសម្ផសដូចដើមវិញ។
គាត់និយាយថា ចំពោះការព្យាបាលមាត់ធ្មេញដែលមានបញ្ហាធ្ងន់ធ្ងរទាំងស្រុងឡើងវិញ មនុស្សគ្រប់រូបអាចចំណេញថវិកាជាច្រើនបើជ្រើសរើសរំចង់។ គាត់បាន បន្ថែមទៀតថាការប្តេជ្ញាចិត្តរបស់គ្លីនីកចំពោះបចេ្ចកវិទ្យា និងសភារៈល្អបំផុត ធានានូវទន្តសាស្រ្តប្រកបដោយគុណភាព ដោយមានតម្លៃស្មើមួយភាគបី ប៉ុណ្ណោះបើប្រៀបធៀបទៅនឹងប្រទេសដទៃ។ ក្រៅពីនេះគាត់ក៏ជាគ្រូបង្រៀន ក្រៅម៉ោងស្ម័គ្រចិត្តនៅមហាវិទ្យាល័យទន្តសាស្រ្តនៃសាកលវិទ្យាល័យអន្តរជាតិ។
ឥឡូវនេះគាត់កំពុងបន្តវគ្គសិក្សាបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកដាំបង្គោលធ្មេញក្នុងឆ្អឹង
នៅ Frankfurt ប្រទេសអាល្លឺម៉ង់។

ទន្តបណ្ឌិត ចៅ ប៊ុនហ៊ាន និយាយភាសាខ្មែរ និង អង់គ្លេស។

ទន្តបណ្ឌិត ហ៊ឺ ប៊ុនហៃ

ទន្តបណ្ឌិត ប៊ុនហៃ បានចូល រួមជាមួយរំចង់តាំងពីឆ្នាំ 2009 ដោយពីមុនបានធ្វើការជាមួយ មណ្ឌលសុខភាពនៅខេត្តកំពង់ចាម និង បានធ្វើការ 3ឆ្នាំទៀតជាមួយ គ្លីនីកធ្មេញឯកជនមួយនៅទីក្រុង ភ្នំពេញ។ គាត់បានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាលនៅភ្នំពេញក្នុងឆ្នាំ 2000 ហើយបានចូលរួមការ បណ្តុះបណ្តាលបន្ថែមជាច្រើន នៅប្រទេស សាំងហ្គាពួរ ម៉ាឡេស៊ី វៀតណាម និង ថៃ។

ចំណាប់អារម្មណ៌របស់គាត់គឺ នៅលើសុខភាពសាធារណៈ ការដាក់ធ្មេញទូទៅ សម្ផស្សទន្តសាស្រ្ត និង ការដាំបង្គោលធ្មេញក្នុងឆ្អឹង។ លោកទន្តបណ្ឌិត ប៊ុនហៃ មានមោទនភាពបំផុតលើការប្តេជ្ញារបស់រំចង់ ចំពោះឧត្តមភាព និង អនាម័យ ល្អ។

ទន្តបណ្ឌិត ហ៊ឺ ប៊ុនហៃ និយាយភាសាខ្មែរ និង អង់គ្លេស។

អាគាររបស់រំចង់

roomchang advanced facilities

អគារដ៏ខ្ពស់ស្កឹមស្កៃរបស់រំចង់ មានទីតាំងស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានី ភ្នំពេញ និងជាមន្ទីរពេទ្យលំដាប់ថ្នាក់អន្តរជាតិដែលបំពាក់ទៅដោយឧបករណ៍ ទំនើបៗចុងក្រោយនាពេលបច្ចុប្បន្ន។ អគារនេះមានទំហំប្រមាណ 3000 ម៉ែត្រការេ ដែលមានបំពាក់កៅអីព្យាបាលធ្មេញទំនើបរហូតដល់ 36 ក្នុងនោះមានបន្ទប់ វះកាត់ចំនួន 4 ដែលអាចចាត់ទុកថាជាពេទ្យធ្មេញឯកជនធំមួយក្នុងពិភពលោក។

ចុចទីនេះដើម្បីស្វែងយល់បន្ថែមពីអគាររបស់រំចង់

គ្លីនិកទីមួយនៅកម្ពុជាដែលទទួលបានវិញ្ញាបនបត្រ ISO 9001

roomchang iso certified dental clinic

រំចង់គឺជាគ្លីនីកដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនបត្រ ISO 9001:2008 តាំងពីឆ្នាំ2008។ ស្ដង់ដារនេះផ្តោតសំខាន់លើ​គុណភាពនៃប្រព័ន្ធគ្រប់គ្រង ការផ្តល់សេវាជូនអតិថិជន ការប្តេជ្ញាចិត្ត ពីគណគ្រប់គ្រងទៅលើដំណើរការ និងការបន្តអភិវឌ្ឍធនធានមនុស្ស ឥតឈប់ឈរ។ ទាំងនេះសបញ្ជាក់អំពីគុណភាពនៃសេវាកម្មរបស់យើងខ្ញុំ។

ចុចទីនេះដើម្បីស្វែងយលបន្ថែមពីវិញ្ញាបនបត្រ ISO របស់រំចង់

តើឈ្មោះរំចង់បានមកពីណា?

roomchang flower water lily
រំចង់ គឺជាឈ្មោះផ្កាមួយប្រភេទរបស់ខ្មែរដែលគេឃើញមានដុះនៅ តាមទីជនបទ ហើយផ្ការំចង់នេះផងដែរ ត្រូវបានចារឹកក្នុងប្រវត្តិ សាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។ ផ្កានេះជា អត្តសញ្ញាណនៃភាពរឹងមាំ និងស្រស់ស្អាត។

ចុចត្រង់នេះដើម្បីស្វែងយល់បន្ថែមពីឈ្មោះរបស់យើងខ្ញុំ