ទន្តបណ្ឌិត ជាម រដ្ឋា

ទន្តបណ្ឌិត ជាម រដ្ឋា បានបញ្ចប់ ការសិក្សាផ្នែកទន្តពេទ្យនៅសាកល វិទ្យាល័យអន្តជាតិ ក្នុងប្រទេស កម្ពុជា។ គាត់បានចូលរួមវគ្គបណ្តុះ បណ្តាល និងសិក្ខាសិលានានា ទាំងក្នុង និងក្រៅប្រទេសជាទៀង ទាត់ក្នងគោលបំណងពង្រឹង និង បង្កើនសមត្ថភាព ផ្នែកទន្តសាស្ត្រ ឲ្យកាន់តែទូលំទូលាយ។ ក្រៅពីការសិក្សា ទន្តបណ្ឌិត រដ្ឋា បានចូលរួមព្យាបាលជូនប្រជានជន ក្រីក្រ និងកុមារដោយស្ម័គ្រចិត្ត ជាច្រើនលើក ក្នុងគោលបំណង លើកស្ទួយសុខភាពមាត់ធ្មេញប្រជាជននៅតាមជនបទ ឲ្យកាន់តែប្រសើរ ឡើង។ ទន្តបណ្ឌិត រដ្ឋាទទួលពិនិត្យជំងឺមាត់ធ្មេញទូទៅនៅមន្ទីរពេទ្យរំចង់។

ទន្តបណ្ឌិត ជាម រដ្ឋានិយាយភាសាខ្មែរ និង អង់គ្លេស


ទន្តបណ្ឌិត អ៊ុប សាម៉ុន

ទន្តបណ្ឌិត សាម៉ុន គឺជាសសរគោលនៃមន្ទីរពេទ្យ ទន្តសាស្រ្ត & សម្ផស្សរំចង់ ចាប់ តាំងពីការចាប់ផ្តើមដំបូងក្នុង ឆ្នាំ ១៩៩៦ ដោយបានសហការជា ដៃគូជាមួយលោកទន្តបណ្ឌិត ទិត ហុងយឺ ក្នុងការបង្កើតមូលដ្ឋាន គ្រឹះនៃមន្ទីរពេទ្យទន្តសាស្រ្តដ៏ល្អ បំផុតរបស់កម្ពុជា។ គាត់បាន បញ្ចប់ការសិក្សានៅសាលាពេទ្យ ក្នុងទីក្រុងភ្នំពេញ និង បានទទួល ការបណ្តុះបណ្តាល យ៉ាងទូលំ ទូលាយនៅប្រទេសម៉ាឡេស៊ី ប្រទេសស្វីស ប្រទេសថៃ និង អូស្រ្តាលី ដោយបាននាំយកមកនូវចំណេះ ដឹងកំរិតអន្តរជាតិយ៉ាងពិតប្រាកដ ក្នុងការបណ្តុះបណ្តាលប្រកបដោយ គុណភាព និង ជំនាញការនៅរំចង់។
លោកស្រីទន្តបណ្ឌិត សាម៉ុន គឺជាទន្តពេទ្យទូទៅនៅរំចង់ ហើយការងារទន្តសាស្ត្រដែលគាត់ចូលចិត្ត ធ្វើគឺ ទន្តសាស្ត្រទូទៅ និង ការដាក់ធេ្មញ(General Dentistry and Prosthodontics)។ គាត់បង្ហាញឡើងនូវភាពជឿជាក់យ៉ាងស្ងាត់ស្ងៀម ដែលបានមកពីបទពិសោធន៏របស់គាត់ ហើយគាត់មានការពេញចិត្តយ៉ាង ខ្លាំងលើគុណភាព នៃបុគ្គលិក និង សេវាកម្មដែលផ្តល់ដោយរំចង់។

លោកស្រីទន្តបណ្ឌិតអ៊ុប សាម៉ុន និយាយភាសាខ្មែរ និង អង់គេ្លស។

ទន្តបណ្ឌិត សាន់ ស៊ីតារាវិទូ

ទន្តបណ្ឌិត សាន់ ស៊ីតារាវិទូ បានចាប់ផ្តើមវិជ្ជាជីវៈជាទន្តពេទ្យ ដោយបានធ្វើការងារស្ម័គ្រចិត្តក្នុង គម្រោងផ្នែកអប់រំលើវិស័យទន្ត សាស្រ្តជាមួយអង្គការក្រៅរដ្ឋា ភិបាលជាច្រើន ជាពិសេស ជាមួយ Global Health outreach។
ទន្តបណ្ឌិត វិទូ បានបញ្ចប់ការសិក្សា ផ្នែកទន្តសាស្រ្តខាងវៈកាត់នៅឆ្នាំ 2011ពីសាកលវិទ្យាល័យ អន្តរជាតិភ្នំពេញ ហើយគាត់បាន ចូលរួមជាមួយមន្ទីរពេទ្យទន្តសាស្រ្ត & សម្ផស្សរំចង់ នៅឆ្នាំ2012 ក្នុងមុខតំណែងទន្តបណ្ឌិតឯកទេសទូទៅ។

ទន្តបណ្ឌិត សាន់ ស៊ីតារាវិទូនិយាយភាសាអង់គ្លេស និងភាសាខ្មែរ

ទន្តបណ្ឌិត ឃួន តុលា

ទន្តបណ្ឌិត ឃួន តុលា បាន ចាប់ផ្តើមការងារក្នុងវិស័យទន្ត សាស្រ្តជាមួយនឹងការងារស្ម័គ្រ ចិត្តជាច្រើនតាំងពីឆ្នាំ២០០៨ ហើយទន្តបណ្ឌិតបានចូលរួម បេសកម្មសប្បុរសធម៌ជាមួយ អង្គការ NGO មួយចំនួនដូចជា one-2-one និង Ship of Life ជាដើម។ ទន្តបណ្ឌិតបាន ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការដាំបង្គោល Implant ក្នុងឆ្អឹងដើម្បីដាក់ធ្មេញពីក្រុមហ៊ុន Ankylos ឆ្នាំ2011។ ក្នុងឆ្នាំ 2012 ទន្តបណ្ឌិតបានបញ្ចប់ការសិក្សាផ្នែកទន្តសាស្ត្រ និង ទទួលបាន វិញ្ញាបនបត្រពីវិទ្យាស្ថានស្រាវជ្រាវផ្នែកទន្តសាស្ត្រនៃប្រទេសកូរ៉េ (Korean Orthodontic Research Institute) ។ ហើយទន្តបណ្ឌិតបានបន្តការសិក្សាដើម្បីទទួលយកនូវសញ្ញាប័ត្រជាន់ខ្ពស់ (Diploma) ផ្នែកពត់ធ្មេញជាមួយវិទ្យាស្ថានស្រាវជ្រាវផ្នែកពត់ធ្មេញនៃ ប្រទេសកូរ៉េ។
ក្រៅពីនេះ ទន្តបណ្ឌិតធ្លាប់បានចូលរួមសិក្ខាសាលានៅ ក្រៅប្រទេសដូចជា សិក្ខាសាលា ផ្នែកដាំបង្គោលក្នុងឆ្អឹងជាមួយសមាគម ICOI ឆ្នាំ2011 នៅប្រទេសវៀតណាម សិក្ខាសិលាស្តីអំពីឡាស៊ែរ ក្នុងវិស័យទន្តសាស្រ្ត (Laser in Dentistry) ឆ្នាំ2012 នៅប្រទេសថៃ និងធ្លាប់បានធ្វើបទបង្ហាញអំពីការស្រាវជ្រាវផ្នែកទន្តសាស្រ្តអន្តរជាតិឆ្នាំ 2011 នៅប្រទេសសិង្ហបុរី។
ក្រៅពីនេះទន្តបណ្ឌិត ក៏ជាគ្រូបង្រៀន ក្រៅម៉ោងក្នុងគ្លីនីកនៃសាកលវិទ្យាល័យអន្តរជាតិ។

ទន្តបណ្ឌិត ឃួន តុលា និយាយភាសាខ្មែរ និងភាសាអង់គ្លេស

ទន្តបណ្ឌិត ភិត វាសនា

ទន្តបណ្ឌិត ភិត វាសនា បាន បញ្ចប់ការសិក្សានៅ សកលវិទ្យាល័យវិទ្យា សាស្ត្រសុខាភិបាលនៅ ទីក្រុងភ្នំពេញ និងបានចូល រួមជាមួយរំចង់រយៈពេល ៩ឆ្នាំមកហើយ។ គាត់បាន បន្តការសិក្សានៅ Mahidol University នៅទីក្រុង បាងកក តាមរយៈកម្មវិធី ផ្លាស់ប្តូរមួយ និងបានចូល រួមវគ្គបណ្តុះបណ្តាលបន្ថែម នៅសហរដ្ឋអាមេរិចក្នុង ផែ្នកពត់តំរង់ធ្មេញ។ គាត់ក៏បានចូលរួមកម្មវិធី បណ្តុះបណ្តាលនៅប្រទេសម៉ាឡេស៊ី(ផ្នែកសម្ផស្ស) ប្រទេសស្វីស (Restorative) ប្រទេសប៉ែកអឺរ៉ុប(ប៊ែលស្សិច និង បារាំង) និង ចូលរួម កម្មវិធីបណ្តុះបណ្តាលជាន់ខ្ពស់ផ្នែក ព្យាបាលពត់តំរង់ធ្មេញនៅប្រទេស សិង្ហបុរី។ ទន្តបណ្ឌិត វាសនា ជាអ្នកជំនាញផ្នែកពត់តំរង់ធេ្មញនៅមន្ទីរ ពេទ្យរំចង់។ គាត់រីករាយក្នុងការប្រកបការងារនៅរំចង់ ព្រោះថារំចង់ផ្តល់ ជូននូវគុណភាព និងសេវាកម្មដ៏ល្អ សម្រាប់អ្នកជំងឺគ្រប់រូប។

ទន្តបណ្ឌិត ភិត វាសនា និយាយភាសាខ្មែរ និង អង់គ្លេស។

ទន្តបណ្ឌិត ពឹង គឹមស្រ៊ាង

ទន្តបណ្ឌិត ពឹង គឹមស្រ៊ាង បាន បញ្ចប់ការសិក្សានៅឆ្នាំ2011 ផ្នែកទន្តសាស្រ្តនៅសាកលវិទ្យា ល័យអន្តរជាតិនៅទីក្រុងភ្នំពេញ។ ក្រៅពីការសិក្សាលោកបានចូលរួម សិក្ខាសិលាជាច្រើន ជាពិសេស លោកបានធ្វើបទបង្ហាញអំពីការ សិក្សាស្រាវជ្រាវរបស់គាត់នៅ បណ្តាប្រទេសនានាដូចជា ប្រទេស សាំងហ្គាពួរ វៀតណាម និង ហុងកុង នៅចុងឆ្នាំ 2012។ បច្ចុប្បន្ននេះ លោកក៏ជាគ្រូបង្រៀន នៅសាកលវិទ្យាល័យអន្តរជាតិ ផែ្នកទន្តសាស្រ្តឯកទេសព្យាបាលរន្ធឬសធ្មេញផងដែរ។
ជាច្រើនឆ្នាំកន្លង មកនេះលោកទន្តបណ្ឌិត ពឹង គឹមស្រ៊ាង បានចូលធ្វើការជាមួយអង្គការ សប្បុរសធម៌ជាច្រើនដូចជា Village Earth (EYC) , Cambodian World Family , និងអង្គការ one-2-one ដែលអង្គការទាំងនោះជាអង្គការលើក ស្ទួយសុខភាពមាត់ធ្មេញនៅកម្ពុជា។

ទន្តបណ្ឌិត ពឹង គឹមស្រ៊ាង និយាយភាសាខ្មែរ និងអង់គ្លេស

ទន្តបណ្ឌិត ហេង គីហាក់

ក្នុងនាមជាបុគ្គលិកមានបទ ពិសោធន៏ជាង 10ឆ្នាំជាមួយ រំចង់ លោកទន្តបណ្ឌិត គីហាក់ បាន ទទួលការបណ្តុះបណ្តាលផែ្នក ព្យាបាលរន្ធឬសធ្មេញ ការដាក់ធ្មេញ និង ការវះកាត់ នៅប្រទេស ម៉ាឡេស៊ី សាំងហ្គាពួរ ស្វីស និង អាឡឺម៉ង់។ ដោយមានឯកទេស លើការដាក់ធ្មេញ សម្ផស្ស ព្យាបាលរន្ធរឹសធ្មេញ និង ការដាំ បង្គោលក្នុងឆ្អឹង លោកទន្តបណ្ឌិត គីហាក់ ចូលចិត្តជួយអ្នកជំងឺដែល ស្នាមញញឹមរបស់ពួកគាត់ត្រូវ បានបាត់បង់ដោយការបាក់ធ្មេញ រឺ រោគពុកធ្មេញធ្ងន់ធ្ងរ។ គាត់និយាយថា ខ្ញុំអាចបង្កើតស្នាមញញឹមរបស់គាត់យ៉ាងគ្រប់លក្ខណៈ ហើយគាត់បាន បញ្ជាក់ថា ធ្មេញដែលទទួលរងការខូចខាត អាចបណ្តាលអោយមាន បញ្ហាផ្សេងៗនៅក្នុងមាត់ នៅក្នុងឆ្អឹងថ្គាម រឺ អណ្តាត។ លោកទន្តបណ្ឌិត គីហាក់ បានចង្អុលបង្ហាញពីការតាំងចិត្តរបស់រំចង់ ក្នុងការផ្តល់នូវការ បណ្តុះបណ្តាលសំរាប់បុគ្គលិកទាំងអស់ ថាជាទ្រព្យមួយក្នុងចំណោម ទ្រព្យដ៏សំខាន់ៗទាំងអស់។ គាត់បាននិយាយថា យើងផ្តល់នូវការបណ្តុះ បណ្តាលឥតឈប់ឈរ ដើម្បីរក្សាចរន្តប្រកបដោយការអនុវត្តល្អបំផុត។ តាមរយៈបុគ្គលិកលក្ខណៈនឹងនរ របស់លោកគាត់ ប្រកបដោយវិជ្ជាជីវៈ យ៉ាងស្ងប់ស្ងាត់ និង សុភាពរាបសា គាត់បានទទួលនូវ ប្រជាប្រិយភាព យ៉ាងខ្លាំងលើអ្នកជំងឺគ្រប់ជាតិសាសន៍។

ទន្តបណ្ឌិត ហេង គីហាក់និយាយភាសាខ្មែរ និង អង់គេ្លស។

Dr.Loung-Lov-260-390

ទន្តបណ្ឌិត លួង ឡូវ

ទន្តបណ្ឌិត ឡូវ បញ្ចប់ Bachelor of Dental Surgery (BDS) នៅឆ្នាំ 1995 និង បញ្ចប់ Doctor of Dental Surgery (DDS) នៅឆ្នាំ2009 នៅសាកល វិទ្យាល័យវិទ្យាសាស្រ្តសុខា ភិបាល នៅទីក្រុងភ្នំពេញ។ គាត់បានចូលរួមកម្មវិធី បណ្តុះបណ្តាលទូលំទូលាយ នៅប្រទេសម៉ាឡេស៊ី សាំងហ្គាពួរ និង អាល្លឺម៉ង់។

គាត់បានបញ្ចប់វគ្គសិក្សាការ ដាំបង្គោលក្នុងឆ្អឹងដែល បង្កើតឡើងដោយ University of Frankfurt ប្រទេសអាល្លឺម៉ង់ ដោយសហការណ៌ជាមួយ University Kebang Saan ប្រទេសម៉ាឡេស៊ីនៅឆ្នាំ2008-2009។

គាត់គឺជា ទន្តបណ្តិតកម្ពុជាដំបូង ដែលបានទទួលការបណ្តុះបណ្តាល ស្តីអំពី Oral Appliances សម្រាប់ ព្យាបាលការគេងស្រមុក និង ការស្ទះដង្ហើមពេលគេង។

ទន្តបណ្ឌិត លួង ឡូវ មកពីខេត្តសៀមរាប។ គាត់បានចូលរួមជាមួយរំចង់នៅឆ្នាំ2008។ គាត់ចូលចិត្តធ្វើការងារលើផែ្នកទន្តសាស្រ្តជាន់ខ្ពស់ជាមួយរំចង់ និង ប្រើ ប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់នៅក្នុងវិស័យទន្តសាស្រ្ត។

ទន្តបណ្ឌិត លួង ឡូវនិយាយភាសាខ្មែរ និង អង់គ្លេស។

ទន្តបណ្ឌិត គង់ ភក្តី

ទន្តបណ្ឌិត គង់ ភក្តី បាន បញ្ចប់ការសិក្សាផ្នែកទន្តសាស្ត្រ Doctor of Dental Surgery នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល នៅឆ្នាំ2006។ ដោយបានចាប់ផ្តើមអាជីព របស់គាត់នៅដើមឆ្នាំ2007 គាត់បានធ្វើការអោយគ្លីនីក ចំនួន៣ មុននឹងចូលរួមជាមួយ រំចង់។ គាត់បានចូលរួមសិក្ខា សាលាបណ្តុះបណ្តាលទាំងក្នុង ស្រុក និង ក្រៅប្រទេសដូចជា CDA Conference(នៅភ្នំពេញ) IDEM (នៅសាំងហ្គាពួរ) និង ICOI (នៅវៀតណាម) និងសិក្ខាសាលា ផ្សេងៗទៀតជាច្រើន។

លោកទន្តបណ្ឌិត គង់ ភក្តីនិយាយភាសាខ្មែរ និង អង់គ្លេស។

ទន្តបណ្ឌិត សាមិត្ត ច័ន្ទវុឌ្ឍី

ទន្តបណ្ឌិត សាមិត្ត ច័ន្ទវុឌ្ឍី បានបញ្ចប់ការសិក្សាផ្នែក ទន្តពេទ្យពីសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល។ ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងវិស័យទន្តសាស្ត្រ គាត់បានចូល រួមវគ្គបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេសជាទៀងទាត់ ដូចជា The International Dental Exhibition and Meeting in Singapore (2012) ជាដើម។
គាត់បានចាប់ផ្តើមអាជីពជាទន្ត ពេទ្យជាមួយនឹងអង្គការជា ច្រើនឆ្នាំ។ បច្ចុប្បន្នគាត់ជាទន្តពេទ្យពិនិត្យជំងឺមាត់ធ្មេញទូទៅនៅមន្ទីរពេទ្យ រំចង់។

ទន្តបណ្ឌិត សាមិត្ត ច័ន្ទវុឌ្ឍីនិយាយភាសាខ្មែរ និង អង់គ្លេស