Dr. Yue Weng Cheu

ទន្តបណ្ឌិត Yue Weng Cheu

B.D.S., F.R.A.C.D.S., M.J.D.F. R.C.S.Eng, F.I.C.D.

ទន្តបណ្ឌិត Yue WengCheu បានបញ្ចប់ការ សិក្សាផ្នែកទន្តពេទ្យនៅ សាកលវិទ្យាល័យជាតិ សិង្ហបុរី។ គាត់ទទួលបាន ជោគជ័យជាច្រើនក្នុងប្រវត្ត សិក្សា និងការងារមានដូចជា ទទួលបានពានរង្វាន់ Pierre Fauchard Academy Foundation Annual Scholarship Award ទទួលតំណែងជាប្រធានផ្នែក Dental Society នៅក្នុងសាកលវិទ្យាល័យជាតិសិង្ហបុរី។ គាត់ត្រូវបានបោះឆ្នោតជា Royal Australasian College of Dental Surgeons, the International College of Dentists និងជា International Congress of Oral Implantologists។ ក្រោយមកគាត់បញ្ចប់ការសិក្សាផ្នែកវះកាត់ដាំបង្គោល ធ្មេញក្នុងឆ្អឹងពីសាកលវិទ្យាល័យ Frankfurtប្រទេសអាឡឺម៉ង់។ ក្រៅពីនេះគាត់ក៏ជាសមាជិកនៃ Joint Dental Faculties of the Royal College of Surgeons (ចក្រភពអង់គ្លេស) និងជា ISCD-Certified International CEREC Trainer. គាត់ក៏ធ្លាប់ជាប្រធានគណៈកម្មាធិការបស់ the Continuing Education Committee នៃសាកលវិទ្យាល័យ General Dental Practitioners (ប្រទេសសិង្ហបុរី) ក្នុងឆ្នាំ 2009-2011។
ទន្តបណ្ឌិត Yue ធ្លាប់បានបង្រៀន និង បង្កើតវគ្គបណ្តុះបណ្តាល និងអនុវត្តផ្ទាល់លើ ការថតរូបផ្នែកទន្តពេទ្យ(Clinical Digital Photography) ការដាំបង្គោល ធ្មេញក្នុងឆ្អឹង (Implant Dentistry) បច្ខេកវិទ្យាផលិតគ្រាប់ធ្មេញដោយ ប្រើប្រាស់នូវប្រព័ន្ធកុំព្យូទ័រ (CAD-CAM) និងបច្ចេកវិទ្យាឡាស៊ែសំរាប់ វិស័យទន្តសាស្ត្រ (Laser Dentistry)។
សព្ធថ្ងៃទន្តបណ្ឌិត Yue គឺជាប្រធាន ផ្នែកព្យាបាលនៃគ្លីនីកទន្តសាស្ត្រ DP Dental (ប្រទេសសិង្ហបុរី)។ ការអនុវត្ត របស់គាត់ផ្ទាល់គឺផ្តោតសំខាន់លើការប្រើប្រាស់នូវបច្ចេកវិទ្យាទន្តសាស្ត្រចុងក្រោយ មានដូចជា ឡាស៊ែ, CAD-CAM ថតរូប x-ray 3Dជាដើម ក្នុងការជួយពន្លឿន ដល់ការងារធ្វើរោគវិនិច្ឆ័យនិងផ្តល់លទ្ធផលនៃការព្យាបាលដ៏ល្អបំផុតជូនអ្នកជំងឺ។ គាត់ក៏ធ្លាប់បានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធស្តីពី He has “Laser Application in Implant Dentistry” និង “Laser Application in Everyday Dental Practice” នៅពេលដែល CGDP-SCJD Asian Symposium on Advanced General Practice។

គាត់គឺជាទន្តពេទ្យជំនាញដែលអញ្ចើញមកព្យាលបាលអ្នកជំងឺ TMD នៅមន្ទីរពេទ្យរំចង់។