Dr.Khoy-Polin-260-390ទន្តពេទ្យ ខយ ប៉ូលីន

ទន្តបណ្ឌិត ខយ ប៉ូលីន មានបទពិសោធន៏យ៉ាងទូលំ ទូលាយក្នុងវិស័យទន្តសាស្រ្ត ទន្តបណ្ឌិតបានបញ្ចប់ការ សិក្សាថ្នាក់ទន្តបណ្ឌិតនៅឆ្នាំ ២០១១ ក្នុងប្រទេសកម្ពុជា។ ចាប់ពីឆ្នាំ២០០៩ ទន្តបណ្ឌិត បានធ្វើការក្រៅម៉ោងតាម គ្លីនីកមាត់ធ្មេញមួយចំនួន ហើយលើសពីនេះទន្តបណ្ឌិត បានចូលរួមការព្យាបាលមាត់ ធ្មេញដោយស័្មគ្រចិត្តជូន ប្រជាជនក្រីក្រ និងកុមារ កំព្រា នៅមន្ទីរពេទ្យ ខ្មែរ-សូវៀត និង តាមបណ្តាខេត្ត នានាជា មួយអង្គការ One-to-one។ ក្រៅពីការសិក្សា នៅសាកល វិទ្យាល័យ ទន្តបណ្ឌិតបាន ស្វះស្វែង ចូលរួមវគ្គបណ្តុះ បណ្តាល និងសិក្ខាសាលានានាដែលទាក់ទង វិស័យទន្តសាស្រ្ត ជាច្រើន ហើយនៅ តែបន្តការប្រឹងប្រែង ស្រាវជ្រាវ ឥតឈប់ឈរដើម្បីពង្រីក ចំណេះដឹងខ្លួន ឲ្យបាន កាន់តែទូលំទូលាយ។

ទន្តបណ្ឌិត ខយ ប៉ូលីននិយាយភាសាខ្មែរ និងអង់គ្លេស។