ស្នាមញញឹមដ៏ស្រស់ស្អាតគ្រប់ពេលវេលា

CA

 

CA® CLEAR ALIGNER អាចប្រើប្រាស់បានក្នុងករណីជាច្រើន ជាមួយនឹងការច្នៃប្រឌិតថ្មីនេះ

ផាសុខភាព និងទាន់សម័យ

ការពត់តម្រង់ធ្មេញជាមួយនឹងពុម្ពថ្លា (splint) ដែលមានសោភ័ណភាពល្អ និងគុណភាពខ្ពស់បែបនេះ គឺជាការព្យាបាលដ៏សំខាន់មួយនាសម័យទំនើបនេះ នៅក្នុងវិស័យពត់តម្រង់ធ្មេញ ជាពិសេសចំពោះការព្យាបាលមនុស្សធំ ដែលការព្យាបាលរបៀបនេះត្រូវបានបង្ហាញថាពិតជាមានប្រសិទ្ធភាព។ Clear Aligner នឹងផ្តល់អោយអ្នកនូវលទ្ធផលដ៏ល្អឥតខ្ជោះរួមជាមួយនឹងអារម្មណ៍ដ៏មានផាសុខភាពមួយ។

case-in-ca_roomchang-dental
 

ទទួលបាននូវគុណប្រយោជន៍ភ្លាមៗ មានប្រសិទ្ធភាព

ការព្យាបាលនឹងផ្តល់ជូនអ្នកនូវលទ្ធផលដែលល្អបំផុត និងច្បាស់លាស់ក្នុងអំឡុងពេលដ៏ខ្លី។

មានតំលៃសមរម្យ

នៅក្នុងករណីជាច្រើនដែលបច្ចេកវិទ្យាពត់តម្រង់ធ្មេញ CLEAR ALIGNER មានតម្លៃថោកជាងជំរើសព្យាបាលដ៏ទៃទៀត សម្រាប់ការពត់តម្រង់ធ្មេញ។

មានអនាម័យខ្ពស់

យើងសូមណែនាំម្សៅលាងសម្អាត (CETRON®) សម្រាប់សម្អាតផលិតផលនេះ។ សូមសួររកថ្នាំនេះនៅតាមឱសថស្ថាននានា។

អាចដោះចេញបាន

ពុម្ពថ្លាអាចដោះចេញ និងដាក់ចូលក្នុងមាត់របស់អ្នកបានដោយភាពងាយស្រួល និងឆាប់រហ័សគ្រប់ពេលវេលា ។ ឧទាហរណ៍៖ ពេលដែលអ្នកបរិភោគ និងដុសសម្អាតធ្មេញ។

មានពណ៌ថ្លា

ឧបករណ៍នេះសឹងតែមើលមិនឃើញ ដូចនេះអ្នកអាចនិយាយ និងញញឹមដោយមិនមានបញ្ហាអ្វីទាំងអស់។

មានផាសុខភាព

ពុម្ពថ្លាមានផ្ទៃរលោងម៉ត់ល្អ និងមិនទាមទារអោយមានសរសៃលួស ឬដង្កៀបឡើយ។

ប្រភេទកំរាស់ពុម្ពថ្លាទាំង ៣

3-splint-system_KH

ពុម្ពថ្លាមានកំរាស់ ៣ស្រទាប់ ដែលអ្នកនឹងត្រូវពាក់ក្នុងរយៈពេល ៤សប្តាហ៍ ដើម្បីទទួលបាននូវស្នាមញញឹមដ៏ស្រស់ស្អាត។

ចំពោះដំណាក់កាលព្យាបាលនីមួយៗ អ្នកនឹងត្រូវពាក់ ពុម្ពថ្លាចំនួន ៣ ដែលមានកំរាស់ខុសៗគ្នា។

ដោយសារកំនើនឡើងនូវសំពាធបន្តិចម្តងៗនេះហើយ ដែលអាចពត់តម្រង់ធ្មេញរបស់អ្នកអោយមានប្រសិទ្ធភាព រួមបញ្ចូលទាំងភាពរលោងល្អ និងផាសុកភាព។

សម្រាប់ភាពងាយស្រួលក្នុងការកត់សំគាល់កម្រិតនៃភាពរឹងនីមួយៗ ត្រូវបានគូសចំណាំនៅលើផ្នែកខាងក្រោយ នៃផ្ទៃពុម្ពថ្លា ។

 
 
 
 

ស្នាមញញឹមពោរពេញទៅដោយភាពជឿជាក់

ដោយសារ CA® CLEAR ALIGNER ត្រូវបានផលិតឡើងពីពុម្ពដែលឆ្លុះថ្លាស្ទើរតែមើលមិនឃើញ ហេតុនេះហើយអ្នកអាចនិយាយ និងញញឹមក្នុងអំឡុងពេលព្យាបាលដោយគ្មានភាពលំបាកអ្វីទាំងអស់ នេះអាចធានាបានថាមាត់ធ្មេញរបស់អ្នកនឹងនៅតែមានផាសុកភាពល្អ និងមានអារម្មណ៍ស្ទើរតែដូចធ្មេញធម្មតា។

អ្នកនឹងចាប់អារម្មណ៍ពេលដែលអ្នកពាក់ពុម្ពថ្លាថា វាពិតជាមានផ្ទៃរលោងម៉ត់ និងងាយស្រួលពាក់ ពីព្រោះថាពុម្ពថ្លាមិនទាមទារអោយមានសរសៃលួស ឬក៏ដង្កៀបឡើយ។ ពេលដែលអ្នកត្រូវការបរិភោគអាហារ សម្អាតធ្មេញ ឬសម្អាតពុម្ពថ្លា អ្នកគ្រាន់តែដោះវាចេញជាការស្រេច។

Beautiful-smile1

ដំណាក់កាលនីមួយៗ ដែលឈានទៅរកនូវលទ្ធផលព្យាបាលដ៏ល្អមួយ

ការពិគ្រោះយោបល់

ពិភាក្សាជាមួយទន្តបណ្ឌិតរបស់អ្នកថា តើបច្ចេកវិទ្យាពត់តម្រង់ធ្មេញ CA® CLEAR ALIGNER ជាជម្រើសព្យាបាលដែលត្រឹមត្រូវសម្រាប់បញ្ហាធ្មេញរបស់អ្នកឬទេ?

ការធ្វើពុម្ពធ្មេញ

ពុម្ពធ្មេញដែលចម្លងចេញពីធ្មេញផ្នែកខាងលើ និងខាងក្រោមរបស់អ្នក នឹងត្រូវបានធ្វើជាមូលដ្ឋានច្បាស់លាស់ដើម្បីបង្កើតពុម្ពថ្លាដែលត្រឹមត្រូវ។

ការបង្កើតពុម្ពថ្លា

ការបង្កើតពុម្ពថ្លានឹងប្រព្រឹត្តទៅនៅក្នុង មន្ទីរពិសោធន៍ទន្តសាស្រ្ត ដោយឆ្លងកាត់តាមប្រព័ន្ធកំព្យូទ័រ។ ពុម្ពថ្លាទាំងនេះ គឺត្រូវបានធ្វើយ៉ាងផ្ចិតផ្ចង់សម្រាប់តម្រូវទៅតាមរូបរាងធ្មេញរបស់អ្នក។

ការព្យាបាល

ទន្តបណ្ឌិតរបស់អ្នកនឹងត្រួតពិនិត្យ ព្រមទាំងតាមដានលទ្ធផលព្យាបាលរបស់អ្នកយ៉ាងទៀតទាត់ ក្នុងអំឡុងពេលដែលអ្នកកំពុងពាក់ពុម្ពថ្លា។ ដើម្បីទទួលបានលទ្ធផលខ្ពស់ ទន្តបណ្ឌិតអាចនឹងតម្រូវអោយមានការធ្វើពុម្ពធ្មេញថ្មីជាបន្តបន្ទាប់ ហើយនឹងមានការធ្វើពុម្ពថ្លាថ្មីផងដែរ។