Dr.Ho_Viseth2

ទន្តបណ្ឌិត ហូ វិសិទ្ធិ

ទន្តបណ្ឌិតហូ វិសិទ្ធជាបុគ្គលដែល មានសញ្ញាបត្រពីរ។ មូយជា សញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស នៅសកលវិទ្យាល័យអន្តរជាតិ នៃកម្ពុជា និងមួយទៀតជា សញ្ញាបត្រទន្តបណ្ឌិតពីសកល វិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល នៅឆ្នាំ2012។​

ដូចទៅនឹងទន្តបណ្ឌិតដទៃទៀតនៅ រំចង់ដែរ ទន្តបណ្ឌិតវិសិទ្ធប្រឹងប្រែង យ៉ាងសកម្មក្នុងការពង្រីកចំណេះ ដឹងខ្លួន និងបន្តចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ជាទៀងទាត់។ ក្រៅពីការសិក្សា គាត់បានចំណាយពេល វេលាជាច្រើនចូលរួមការព្យាបាលធ្មេញស្ម័គ្រចិត្តតាមរយៈអង្គការនានា។ ទន្តបណ្ឌិតហូ វិសិទ្ធទទួល ព្យាបាលជំងឺមាត់ធ្មេញទូទៅនៅរំចង់។

ទន្តបណ្ឌិត វិសិទ្ធនិយាយភាសាខ្មែរ និងអង់គ្លេស។