Prof. Dr. Nentwig

សាស្ត្រាចារ្យ Georg-Hubertus Nentwig

DMD,Dr Med Dent,PhD

បន្ទាប់ពីបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រពីសាកល វិទ្យាល័យ Cologne ប្រទេស អាឡឺម៉ង់នៅក្នុងឆ្នាំ 1977 លោកសាស្ត្រាចារ្យបាន ចូលរួមបំពេញកាតព្វកិច្ច យោធាអស់រយៈពេល 2ឆ្នាំ។ បន្ទាប់មកគាត់បានចូលធ្វើជា ជំនួយការ និងបន្តការសិក្សា ថ្នាក់ក្រោមឧត្តមសិក្សាផ្នែក Maxillofacial Surgery នៅសកលវិទ្យាល័យ Munich។ នៅឆ្នាំ 1982 គាត់បានបញ្ចប់ការសិក្សា ថ្នាក់ក្រោមឧត្តមហើយបាន ក្លាយជាគ្រូពេទ្យផ្នែកវះកាត់ មាត់ធ្មេញ។ ក្រោយមកបាន 6ឆ្នាំ គាត់បានក្លាយជាសាស្រ្ដាចារ្យផ្នែកវះកាត់ មាត់ធ្មេញ នៅសកលវិទ្យាល័យ Munich និងក្នុងឆ្នាំ 1991 គាត់ត្រូវបានតែងតាំង ជាប្រធានផ្នែកវះកាត់មាត់ធ្មេញនៅសកលវិទ្យាល័យGoethe រដ្ឋFrankfurt។ នៅឆ្នាំ 2003 គាត់ត្រូវបានជ្រើសតាំងជាសមាជិកគណកម្មការនៃ Royal College of Surgery នៅទីក្រុងឡុងប្រទេសអង់គ្លេស។ ឆ្នាំ 2009 គាត់ជា ស្ថាបនិក និងជាប្រធាននៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ Master Oral Implantology (MOI) នៅសកលវិទ្យាល័យ Goethe រដ្ឋ Frankfurt ជាថ្នាក់ដែលទន្តបណ្ឌិតទិត ហុងយឺ និង ទន្តបណ្ឌិត ចៅ ប៊ុនហ៊ានកំពុងសិក្សា នាពេលបច្ចុប្បន្ន។ ហើយឆ្នាំ 2011 នេះគាត់បានទទួលងារថ្នាក់បណ្ឌិតកិត្តិយស នៅសកលវិទ្យាល័យ NITTE រដ្ឋ Mangalore ប្រទេសឥណ្ឌា។

សាស្ត្រាចារ្យ Georg-Hubertus Nentwig ជាអ្នកប្រឹក្សាយោបលផ្នែក ទន្តសាស្ត្ររបស់មន្ទីរពេទ្យរំចង់