សុខភាពមាត់ធ្មេញទូទៅ
សំណួរ: តើខ្ញុំធ្វើយ៉ាងណា ដើម្បីអោយសុខភាពមាត់ធ្មេញខ្ញុំបានល្អប្រសើរ?
ចម្លើយ:
ត្រូវដុសសម្អាតធ្មេញរៀងរាល់ក្រោយញុំាអាហាររួច ដោយប្រើថ្នាំដុសធ្មេញមានជាតិផ្លរអររ៉ាយ ប្រើអំបោះទាក់តាមចន្លោះធ្មេញអោយបានញឹកញាប់។ កុំញុំាអាហារ ឬ ភេសជ្ជៈផ្អែមញឹកញាប់ពេក និងសូមមកជួបពេទ្យធ្មេញរៀងរាល់ ៦ខែម្តង។
សំណួរ: តើមានការណែនាំពីសុខភាពមាត់ធ្មេញ ពិសេសសំរាប់ស្រ្តីឬទេ?

ចម្លើយ:
បើអ្នកមានគំរោងមានផ្ទៃពោះ ជាការចាំបាច់ត្រូវពិនិត្យសុខភាពទូទៅ និងសុខភាពមាត់ធេ្មញជាមុនសិន។ ម្តាយ និងទារកក្នុងផ្ទៃមានសុខភាពល្អ អាចការពារបាននូវជំងឺអញ្ចាញធ្មេញ ដែលជាជំងឺមួយអាចបណ្តាលអោយស្រ្តីសំរាលកូនមុនកំណត់។ ក្នុងពេលមានផ្ទៃពោះ ស្រ្តីងាយទទួលរងជំងឺរលាកអញ្ចាញធ្មេញ ដូចនេះការការពារសុខភាពមាត់ធេ្មញល្អជាការងារសំខាន់។ ស្រ្តីគួរញុំាអាហារដែលសំបូរជាតិកាល់ស្យូម វីតាមីនឌី និងផូសស្វរ។ គួរជៀសវាង ឬកាត់បន្ថយជាតិប្រៃ បញ្ឈប់ការជក់បារី សូមធ្វើលំហាត់ប្រាណអោយបានទៀងទាត់។
សំណួរ: តើរោគទឹកនោមផ្អែមទាក់ទងអ្វីខ្លះជាមួយសុខភាពមាត់ធ្មេញ?
ចម្លើយ:
អ្នកមានជំងឺទឹកនោមផ្អែមងាយបណ្តាលអោយមានជំងឺអញ្ចាញធ្មេញ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពមាត់ធ្មេញ និងសុខភាពទូទៅរបស់យើង។ មនុស្សមានជំងឺទឹកនោមផ្អែម ងាយនឹងកើតជំងឺរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ ដែលអាចរារាំងកំរិតជាតិស្ករក្នុងឈាម ហើយអាចប៉ះពាល់ដល់ការគ្រប់គ្រង ជំងឺទឹកនោមផ្អែមរបស់គេ។ ការសិក្សាជាច្រើនបង្ហាញថា ជំងឺសរសៃឈាមបេះដូង និង ជំងឺដាច់សរសៃឈាមនាំអោយពិការ អវៈយវៈ អាចបណ្តាលពីមេរោគដែលបង្កជំងឺរលាកជុំវិញកោសិកាធ្មេញផងដែរ។
បកស្រាយដោយ ៖ ទន្តបណ្ឌិត ជាម រដ្ឋា មានបទពិសោធន៍ជាង 8 ឆ្នាំ នៅ រំចង់ គាត់បានបញ្ចប់ការសិក្សាផ្នែកទន្តពេទ្យនៅសកលវិទ្យាល័យអន្តជាតិ និងបានទទួលការបណ្តុះបណ្តាលបន្ថែមទៅលើជំនាញពត់តម្រង់ធ្មេញនៅ POS ព្រមទាំងទទួលបានសញ្ញាបត្រពី Asia Pacific Dental Federation Organization នឹងកំពុងបម្រើការងារនៅ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ដែលជាមន្ទីរពេទ្យទន្តសាស្រ្តមានគុណភាព និងស្តង់ដារខ្ពស់នៅកម្ពុជា