ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់​ បានចូលរួមបរិច្ចាគ របាំងមុខការពារគ្រូពេទ្យ និងថវិកាចំនួន ២០០០,០០០រៀល ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19)  ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនោះ គណៈគ្រប់គ្រង និងក្រុមគ្រូពេទ្យរបស់ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់សាធារណៈជនទាំងអស់ ឲ្យចូលរួមក្នុងការបរិច្ចាគជាសំភារៈពេទ្យ ឬថវិកា ដើម្បីផ្តល់លទ្ធភាពអោយបានពេញលេញដល់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19)  ក្នុងការទប់ស្កាត់ការរីករាលដាល និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសតាមដាន និងអនុវត្តអោយបានខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលស្តីអំពី វិធានការការពារការចម្លងវីរុសកូវីដ១៩។