ជំងឺស្ទះដង្ហើម និងការគេងស្រមុក
កុំឲ្យការគេងស្រមុក និងការស្ទះដង្ហើមពេលគេង ប៉ះពាល់ដល់គុណភាពនៃជីវិតរបស់លោកអ្នក!!!

ការគេងស្រមុក (snoring) គឺជាសម្លេងរំខានដែលកើតឡើងពេលគេងលក់។ សម្លេងនេះកើតឡើងពី អណ្តាត ក្រអូមទន់ ក្រឡើត សម្រាកហើយធ្លាក់នៅត្បៀតបំពង់ខ្យល់រួមផ្សំនឹងទឹកក្នុងបំពង់ក និងខ្យល់ ដង្ហើមចេញចូលតាមផ្លូវដ៏តូចចង្អៀត នេះបានបង្កើតជាសម្លេងស្រមុកឡើង។

ការស្ទះដង្ហើមពេលគេង (Sleep Apnea) គឺជាដំណាក់កាលកើតបន្តពីស្រមុក ប៉ុន្តែមានសភាពធ្ងន់ធ្ងរជាងស្រមុក ដោយបំពង់ខ្យល់ត្រូវបានបិទជិត គ្មានខ្យល់ដង្ហើមចេញចូល និងគ្មានសំលេង។ ការស្ទះដង្ហើមនេះកើតឡើងជាច្រើនដងក្នុងមួយយប់ៗ និងបណ្តាលអោយ អ្នកជំងឺគេងមិនបានស្កប់ស្កល់ ខ្វះអុកស៊ីសែនចិញ្ចឹមរាងកាយ បណ្តាលអោយមានបញ្ហាសុខភាពជាច្រើន កើតឡើង លើសពីនេះទៅទៀតអាចបណ្តាលអោយស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលគេង។ ការស្ទះដង្ហើមពេលគេងដែលមិន បានព្យាបាលត្រឹមត្រូវអាចនឹងបង្កឲ្យមានជំងឺមួយចំនួនដូចជា ជំងឺលើសឈាម ជំងឺគាំងបេះដូង ជំងឺស្ទះដាច់សរសៃរឈាម និងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរជាដើម។
ផលវិបាកនៃបញ្ហាទាំងនេះ ៖
ការគេងស្រមុក ៖
- ផ្លូវដង្ហើមរួមតូច ដែលបណ្តាលអោយការដកដង្ហើមមិនអាចស្រូបយកអុកស៊ីសែនគ្រប់គ្រាន់សម្រាប់រាងកាយ
- បណ្តាលអោយបេះដូងដើរញាប់ដែលធ្វើអោយសំពាធឈាមឡើង
- សម្លេងរំខានដល់អ្នកគេងក្បែរ
ការស្ទះដង្ហើមពេលគេង ៖
- ខ្វះអុកស៊ីសែនចិញ្ចឹមរាងកាយដែលបណ្តាលអោយមានបញ្ហាសុខភាព ជាច្រើនកើតឡើងដូចជា ឡើងសំពាធឈាម កើតជំងឺបេះដូង ងងុយគេងខ្លាំងពេលថ្ងៃ ឬពេលកំពុងធ្វើការ
- អស់កំលាំងដូចមិនបានគេង ទោះបីបានគេងច្រើនម៉ោងក៏ដោយ
- មិនអាចផ្តោតអារម្មណ៍លើការងារដែលកំពុងធ្វើ
- ងងុយគេងពេលបើកបរដែលនាំអោយមានគ្រោះថ្នាក់ចរាចរណ៍
- បណ្តាលអោយដាច់សរសៃឈាមនៅផ្នែកណាមួយនៃរាងកាយធ្ងន់ធ្ងរ(stroke) ជាងនេះទៅទៀតអាចអោយស្លាប់ក្នុងអំឡុងពេលគេង។
មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ គឺជាមន្ទីរពេទ្យតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលបានផ្ដល់នូវដំណោះស្រាយតាមបច្ចេសវិទ្យាឈានមុខ ដើម្បីបំបាត់ការគេងស្រមុក និងការគេងស្ទះដង្ហើម។ សេវាកម្មរបស់យើងរួមមានការពិគ្រោះវិភាគរោគវិនិច្ឆ័យ និងការព្យាបាលដោយប្រើឧបករណ៍ដាក់ក្នុងមាត់នៅពេលគេងយប់។
យើងមានឧបករណ៍សម្រាប់វាស់កម្រិតសារជាតិខ្លាញ់ក្នុងខ្លួន កម្រិតដង្ហើម និងសញ្ញានៃការគេងស្រមុក និងការស្ទះដង្ហើមពេលគេង។ អ្នកជំងឺអាចនឹងត្រូវចំណាយពេលវេលាមួយយប់នៅផ្ទះ ដើម្បីពាក់ឧបករណ៍វិភាគរោគសញ្ញាការគេងស្រមុក និងការគេងស្ទះដង្ហើម។ ក្នុងរយៈពេល ៧ថ្ងៃ ប៉ុណ្ណោះ យើងអាចផលិតឧបករណ៍ដាក់ក្នុងមាត់ ដើម្បីបំបាត់រោគសញ្ញាដ៏គ្រោះថ្នាក់ទាំងនេះ។
ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនង លេខទូរសព្ទ័ 069 811 338
អុីម៉ែលៈ contact@roomchang.com
យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់