ទំហំអក្សរ:

ការព្យាបាលជំងឺអញ្ចាញធ្មេញ

ការពារទុកជាមុនអាចជួយបញ្ចៀសពីបញ្ហាជំងឺអញ្ចាញធ្មេញ

ជំងឺអញ្ចាញធ្មេញ កើតមានស្ទើរជាទូទៅទៅហើយ ប៉ុន្តែមនុស្សភាគច្រើនមិនបានដឹងថាពួកគេមានបញ្ហានេះ រហូតដល់បញ្ហានេះកាន់តែមានសភាពធ្ងន់ធ្ងរ។ រោគសញ្ញានៃជំងឺនេះធ្វើឲ្យអញ្ចាញធ្មេញហើមប៉ោង និងក្រហមដែលបង្កឲ្យហូរឈាមនៅពេលដុសធ្មេញ បង្កឲ្យមានខ្យល់ដង្ហើមមិនល្អ និង មានអាការៈស្រៀវនៅតាមជើងធ្មេញ។ នៅពេលដែលមិនបានទទួលការព្យាបាលសាច់អញ្ចាញហើម ឆ្អឹងនឹងត្រូវបំផ្លាញ ហើយបន្ទាប់មកធ្មេញនឹងត្រូវខូច ឬបាក់ចេញតែម្តង។

ទន្តបណ្ឌិតនៅ រំចង់ របស់អ្នកនឹងផ្តល់សេវាព្យាបាល និងការពារជំងឺអញ្ចាញធ្មេញតាមលំដាប់លំដោយ រួមមានការខាត់សម្អាត ការយកសារធាតុកំបោរចេញ ដែលជាការសម្អាតដល់ឫសគល់ (ការសម្អាតសព្វ) និងការវះកាត់។ ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយក្រោមលក្ខខណ្ឌអនាម័យខ្ពស់។ ទន្តបណ្ឌិតនៅ រំចង់ របស់អ្នកនឹងធ្វើការវិនិច្ឆ័យ និងផ្តល់នូវអនុសាសន៍ពីការព្យាបាលដ៏ល្អបំផុតសំរាប់អ្នក។

បន្ទាប់ពីពិនិត្យទៅលើស្ថានភាពរបស់អ្នក ជាមួយនឹងបច្ចេកវិទ្យាល្អបំផុត បុគ្គលិកដែលទទួលបានការបណ្តុះបណ្តាលស្របតាមបទដ្ឋានអន្តរជាតិនឹងផ្តល់ជូនលោកអ្នក អំពីការថែរក្សាសុខភាព អញ្ចាញធ្មេញរបស់អ្នកនៅផ្ទះថែមទៀតផង។

gingivitis-vs-periodontitis_kh


ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនង លេខទូរសព្ទ័  069 811 338
អុីម៉ែលៈ contact@roomchang.com
យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់