ទំហំអក្សរ:

ការពត់តម្រង់ធ្មេញ (Braces & Aligner)

ពត់តម្រង់ធ្មេញ ដើម្បីទទួលបាននូវស្នាមញញឹមដ៏ស្រស់ស្អាតពេញមួយជីវិត

ធ្មេញដែលដុះប្រជ្រៀតគ្នា ឬមិនត្រង់ជួរធ្វើអោយលោកអ្នកមានអារម្មណ៍អៀនខ្មាសក្នុងពេលប្រាស្រ័យទាក់ទងគ្នា មិនមានទំនុកចិត្តលើខ្លួនឯង ប៉ះពាល់ដល់សម្លេងនិយាយមិនច្បាស់ និងការញញឹមមិនស្រស់ស្អាត។ លើសពីនេះទៅទៀត លោកអ្នកអាចប្រឈមមុខការបាត់បង់ធ្មេញ ដោយសាររោគពុកធ្មេញ ជំងឺអញ្ចាញធ្មេញ និងបណ្តាលអោយឈឺក្បាល ឈឺសន្លាក់ថ្គាម រហូតដល់ ក និងខ្នង។

បើសិនលោកអ្នកមានបញ្ហាទាំងនេះ សូមកុំបារម្ភ ឯកទេសពត់តម្រង់ធ្មេញនៅ រំចង់ នឹងផ្ដល់ជូនលោកអ្នកនូវរោគវិនិច្ឆ័យដ៏ត្រឹមត្រូវ ដើម្បីជួយដោះស្រាយបញ្ហាទាំងអស់នេះ ហើយផ្តល់ជូនលោកអ្នកវិញនូវស្នាមញញឹមដែលលោកអ្នកតែងតែចង់បាន។

ទោះបីជាការពត់តម្រង់ធ្មេញនេះគួរតែព្យាបាលនៅក្នុងវ័យក្មេងក៏ដោយ មនុស្សវ័យជំទង់ក៏អាចទទួល យកការពត់តម្រង់ធ្មេញនេះផងដែរ។ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ផ្តល់ជូននូវជម្រើសក្នុងការពត់តម្រង់ធ្មេញជាច្រើនប្រភេទ តម្រូវតាមការចង់បានរបស់លោកអ្នក

ប្រភេទនៃការព្យាបាល

បច្ចេកវិទ្យាពត់តម្រង់ធ្មេញដែលមិនអាចមើលដឹង

CA

ការពត់តម្រង់ធ្មេញជាមួយនឹងពុម្ពថ្លាដែលមាន សោភ័ណភាពល្អ និងគុណភាពខ្ពស់បែបនេះ គឺជាការព្យាបាលដ៏សំខាន់មួយនាសម័យទំនើបនេះ នៅក្នុងវិស័យពត់តម្រង់ធ្មេញ ជាពិសេសចំពោះការព្យាបាលមនុស្សធំ ដែលការព្យាបាលរបៀបនេះបង្ហាញថាពិតជាមានប្រសិទ្ធភាព។ ពុម្ពថ្លានឹងផ្តល់អោយអ្នកនូវលទ្ធផលល្អឥតខ្ជោះ ជាមួយនឹងអារម្មណ៍ដ៏មានផាសុកភាពមួយ។

អានបន្ត


ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនង លេខទូរសព្ទ័  069 811 338
អុីម៉ែលៈ contact@roomchang.com
យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់