ទំហំអក្សរ:

ការបណ្តុះដាំធ្មេញពេញមួយមាត់

ការបណ្តុះដាំធ្មេញពេញមួយមាត់ គឺជាការប្រើប្រាស់បចេ្ចកទេសផ្នែកទន្តសាស្រ្ត ដើម្បីកែតម្រូវទំនាក់ទំនងរវាងអញ្ចាញធ្មេញ, ឆ្អឹង, សាច់ដុំ និងធ្មេញ។ ប្រអប់មាត់ប្រៀបដូចម៉ាស៊ីនមួយ បើខាំងាំធ្មេញមិនត្រឹមត្រូវអាចបណ្តាលឲ្យការទំពារអាចមិនបានល្អ ធ្មេញអាចសឹក ឆ្អឹងថ្គាម និងកអាចឈឺហើយថែមទាំងមានការឈឺចាប់មួយចំហៀងក្បាលផងដែរ។ ការភ្ជាប់ធ្មេញ ការដាក់ធ្មេញសេរ៉ាមិក និងការបិទធ្មេញអោយសស្អាត ការដាំបង្គោលធ្មេញ (Implant) និងការធ្វើធ្មេញឲ្យស គឺជាទម្រង់ការសំខាន់ៗ ដែលគេប្រើក្នុងការបណ្តុះដាំធ្មេញពេញមាត់ឡើងវិញ (Full Mouth Reconstruction).

លទ្ធផលគឺធ្វើអោយមុខងារទំពារបានល្អ និងស្នាមញញឹមស្រស់ស្អាតពេញមួយជីវិត។

ធ្មេញដុះមិនត្រូវជួរ អនាម័យមាត់ធ្មេញមិនល្អ និងអាយុកាលនៃធ្មេញរបស់អ្នកអាចបណ្តាលអោយមានបញ្ហាដូចលើកឡើងខាងលើ។ នៅពេលធ្មេញអ្នកដុះមិនត្រង់ជួរ កំលាំងខាំទំពារនឹងចាប់ផ្តើមបំផ្លាញធ្មេញរបស់អ្នក រាល់ពេលអ្នកខាំថ្គាមចូលគ្នាការបំផ្លាញនឹងកើតមានជាបន្តបន្ទាប់។ ធ្មេញបែក ឆ្អឹងថ្គាមចាប់ផ្ដើមឈឺ ក និងក្បាលជាញឹកញាប់ក៏ចាប់ផ្ដើមឈឺដែរ។ និយាយដល់ការកែតម្រូវបញ្ហាទាំងអស់នេះ មិនគ្រាន់តែធ្វើអោយអ្នកជំងឺបាត់ការឈឺចាប់ប៉ុណ្ណោះទេ ថែមទាំងកែលំអរមុខងារទំពារ និងអនាម័យមាត់ធ្មេញបានល្អទៀតផង។ ជាពិសេសអ្នកនឹងទទូលបាននូវអារម្មណ៍ស្រស់ស្រាយ គឺស្នាមញញឹមដ៏ស្រស់ស្អាត និងភាពក្មេងជាងវ័យ។

ការបណ្តុះដាំធ្មេញពេញមាត់ គឺជាការកែលម្អសម្រស់ក្នុងមាត់ទាំងមូល ដើម្បីការទំពារមានភាពងាយស្រួល និងបំបាត់ការឈឺចាប់ទាំងឡាយនៅលើឆ្អឹងថ្គាម និង ក៕


ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនង លេខទូរសព្ទ័  069 811 338
អុីម៉ែលៈ contact@roomchang.com
យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់