សំនួរចំលើយ

ការធ្វើធ្មេញអោយសស្អាត

សំនួរ: ធេ្មញខ្ញុំដិតពណ៌ដោយការប្រើថ្នាំតេត្រាសីុលីន (Tetracycline) តើអាចជួយធ្វើអោយធ្មេញខ្ញុំសបានឬទេ?

after-whitening-teeth-at-roomchang

ចម្លើយ:

ជាអកុសល ថ្នាំដែលធ្វើអោយធ្មេញស មិនមានប្រសិទ្ធភាពលើធ្មេញដែលដិតពណ៌ដោយសារថ្នាំប្រភេទនោះទេ។ ចំពោះករណីមួយចំនួនបើយើងធ្វើធ្មេញអោយសនេះច្រើនដង អាចជួយកែសំរួលពណ៌បានប្រសើរជាងមុន ប៉ុន្តែលទ្ធផលអាចមិនបានល្អគួរជាទីពេញចិត្តទេ។ ការធ្វើស្រទាប់ស្តើងបិតពីលើធ្មេញ (Composite Veneer) អាចគ្របពីលើផ្ទៃដែលដិតពណ៌ ធ្មេញដុះមិនត្រង់ជួរ មានចន្លោះតូច និង ធ្មេញបែកខាងចុង នេះគឺជាមធ្យោបាយមួយជំនួយអោយធ្មេញសស្អាតភ្លាមៗ។

សំនួរ: តើខ្ញុំគួរជ្រើសយកការធ្វើធ្មេញអោយស ដោយការធ្វើនៅផ្ទះដោយខ្លួនឯង ឬ ការធ្វើនៅក្នុងមន្ទីរពេទ្យ ឬ គ្លីនិកធ្មេញ ?

Elegant-Asian-Wedding-Makeup-Look

ចម្លើយ:

វាផ្អែកទៅលើថវិការរបស់អ្នក គោលបំណងរបស់អ្នក និង ការសំរេចចិត្ត ចំណង់ចំណូលចិត្តរបស់អ្នក ។ សម្រាប់អ្នកមានបញ្ហាថវិការ ជំរើសនៃការធ្វើធ្មេញអោយស ដែលល្អបំផុតគឺការយកទៅធ្វើនៅផ្ទះ ប្រើថ្នាំដែលអាចយកទៅធ្វើដោយខ្លួនឯង អាចធ្វើធ្មេញអោយសស្អាតក្នុងអំឡុងពេលមើលទូរទស្សន៏ ឬ ពេលទំនេរ។ លទ្ធផលប្រើរយៈពេលវែងបន្តិច ហើយមិនអាចមើលឃើញសភ្លាមៗទេ ប៉ុន្តែថ្នាំយកទៅធ្វើនៅផ្ទះមានភាពងាយស្រួល មានប្រសិទ្ធភាព និង ចំណាយតិច ។ បើអ្នកចង់អោយមានការផ្លាស់ប្តូរពណ៌ភ្លាមៗ ការធ្វើអោយសដោយមានប្រើពន្លឺភ្លើងឡាហ្សែរ គឺជាការប្រសើរបំផុត ដែលធ្វើដោយគ្រូពេទ្យ នៅលើកៅអីព្យាបាលធ្មេញ និងមានការត្រួតពិនិត្យ សុវត្ថិភាព និង ទទួលបានលទ្ធផលដ៏ល្អ ។ ជាការប្រសើរណាស់ចំពោះការធ្វើធ្មេញអោយសមុន ពេលចូលរួមកម្មវិធីពិសេសៗ ធ្វើដើម្បីភាពស្រស់ស្អាតសម្រាប់ខ្លួនឯង ឬ ដើម្បីគូរស្នេហ៏ជាទីស្រឡាញ់របស់អ្នក ។

សំនួរ: តើការធ្វើធ្មេញអោយស មានការឈឺចាប់ឬទេ ?

ចម្លើយ:

បើអ្នកមានធ្មេញស្រៀវ អ្នកអាចនឹងមានអារម្មណ៏មិនសូវស្រួលក្នុងពេល និងក្រោយពេលធ្វើដោយឡាហ្សែរ ។ ការធ្វើធ្មេញអោយសនៅកន្លែងគ្រូពេទ្យ ឬធ្វើដោយខ្លួនឯងនៅផ្ទះ អាចមានភាពស្រៀវស្រគាបន្តិចបន្តួច ។ ប៉ុន្តែពេលនេះគ្រូពេទ្យអាចអោយថ្នាំលាបលើធ្មេញ (Tooth Mousse©) យកទៅប្រើប្រាស់ មុនមួយអាទិត្យ និងក្រោយការធ្វើអោយសមួយអាទិត្យ ដើម្បីការពារភាពស្រៀវធ្មេញ ។ ដើម្បីអោយមានសុវត្ថិភាពគួរពិគ្រោះជាមួយគ្រូពេទ្យជាមុន គាត់អាចជួយសំរេចចិត្តថា តើអាចធ្វើអោយសតែម្តង និងប្រើថ្នាំបំបាត់ស្រៀវតាមក្រោយ ឬត្រូវប្រើវិធីណាមួយដើម្បីអោយធ្មេញសស្អាត។

ព័ត៌មានបន្ថែមទាក់ទង៖ ការកែសម្ជស្សធ្មេញ និងធ្វើឲ្យធ្មេញសស្អាត