ការដាំបង្គោលធ្មេញ

សំនួរ: តើការដាំបង្គោលធ្មេញ (Implants) មានលក្ខណៈល្អប្រសើរជាងការប្រើធ្មេញស្និតដែរឬទេ?
ចម្លើយ:
ការប្រើធ្មេញស្និត គឺជាដំណោះស្រាយទាល់ច្រក ដើម្បីប្រើជំនួសធ្មេញដែលបានបាត់បង់ ហើយតាមរយៈបច្ចេកវិទ្យា ធ្មេញស្និតត្រូវបានកែលម្អជាបន្តបន្ទាប់ ទាំងរូបរាង ធ្វើអោយទំពារស្រួលសំរាប់ធេ្មញស្និតទំាងមូល (Complete Denture) និងធេ្មញស្និតមួយផ្នែក (Partial Denture) ក៏ប៉ុនែ្តការដាំបង្គោលធ្មេញ (Implants) មានផលប្រយោជន៏ប្រសើរជាង។ នៅពេលវាត្រូវភ្ជាប់នៅក្នុងមាត់ អ្នកមានអារម្មណ៏ដូចធ្មេញធម្មជាតិ ព្រោះវានៅជាប់ក្នុងមាត់រហូត ហើយអ្នកមិនមានអារម្មណ៌ខ្លាចរអិល ឬរបូតចេញពីមាត់។ ការដាំបង្គោលធ្មេញមានរាងដូចធ្មេញធម្មជាតិ ហើយអ្នកមិនមានអារម្មណ៌ថាបានដាក់ធ្មេញថ្មីក្នុងមាត់នោះទេ ។
សំនួរ: តើការដាំបង្គោលធ្មេញមានតម្លៃថ្លៃឬទេ?
ចម្លើយ:
ការវះកាត់ដាក់បង្គោលធ្មេញ គឺជាជម្រើសដ៍ល្អបំផុត ។ ដោយសារតម្លៃនៃការស្រោបធ្មេញសេរ៉ាមិកលើបង្កោលធ្មេញ វាមានការប្រែប្រួលទៅតាមស្ថានភាពធ្មេញរបស់អ្នក ដូច្នេះបើអ្នកចាប់អារម្មណ៍នូវសេវាព្យាបាលមួយនេះ អ្នកអាចសាកសួរព័ត៌មានជាមុនអោយបានច្បាស់លាស់ មុនពេលសំរេចចិត្តវះកាត់ដាក់បង្កោលធ្មេញ។
សំនួរ: តើការដាំបង្គោលធ្មេញអាចប្រើប្រាស់បានយូរប៉ុន្មាន ?
ចម្លើយ:
ប្រសិនបើការដាំបង្គោលធ្មេញបានល្អត្រឹមត្រូវ ហើយធ្វើអនាម័យមាត់ធ្មេញបានល្អ វាអាចជាប់បានយ៉ាងហោចណាស់ពី ១៥-២០ឆ្នាំ ឬ ប្រហែលប្រើបានមួយជីវិតក៏មាន។ បង្គោលធ្មេញ (myplant two implants ststem) ផលិតនៅប្រទេសអាល្លឺម៉ង់ ដែលបានយកមកប្រើក្នុងការដាំបង្គោលធ្មេញ និង មានអាយុកាលយូរអង្វែងដោយសារ គុណភាពល្អ និង ការសំរបខ្លួនវាល្អជាមួយកោសិកាក្នុងមាត់មនុស្ស។
