ទំហំអក្សរ:

ការដាំបង្គោលធ្មេញ (Dental Implants)

ការជំនួសធ្មេញជាថ្មី ដោយការដាំបង្គោលធ្មេញ លើធ្មេញដែលបានដកបាត់ ដើម្បីផ្តល់នូវសម្រស់ និង គុណភាពធ្មេញល្អឥតខ្ចោះ

ស្នាមញញឹមដ៏ស្រស់ស្រាយ មានតម្លៃលើសពីការសម្អិតសម្អាងទៅទៀត។ វាពង្រឹងទំនុកចិត្ត និងនាំមកនូវសម្រស់ផ្ទៃមុខ ព្រមទាំងលក្ខណៈសម្បត្តិរបស់យើងទាំងមូល។ ទន្តបណ្ឌិត រំចង់ នឹងប្តូរធ្មេញដែលខូច ដោយប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់ និងឧបករណ៍ផ្សេងៗទៀត ដើម្បីផ្តល់ជូនលោកអ្នកនូវស្នាមញញឹមដ៏ស្រស់ស្រាយដែលមើលទៅដូចជាធ្មេញធម្មជាតិពិតៗ។

អតិថិជនដែលបានដាក់ធ្មេញរួចពីមុន ភាគច្រើនបែរជាភ្លេចថាពួកគេបានដាក់ធ្មេញ ហើយទន្តបណ្ឌិតនៅ រំចង់ បាននឹងកំពុងប្រើប្រាស់ធ្មេញដែលមានគុណភាពខ្ពស់បំផុត ដើម្បីនាំមកវិញនូវស្នាមញញឹមជាមួយនឹងធ្មេញថ្មី ដែលអាចប្រើបានពេញមួយជីវិតរបស់អ្នក។ រំចង់ គឺជាមន្ទីរពេទ្យ ដែលផ្តល់សេវាទន្តសាស្រ្តល្អបំផុតនៅក្នុងប្រទេសកម្ពុជា។ ទន្តបណ្ឌិតសុទ្ធតែទទួលបាននូវការបណ្តុះបណ្តាលលំដាប់អន្តរជាតិ និងប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ។

ចាប់តាំងពីឆ្នាំ១៩៩៦ រំចង់ បានផ្តល់ជូននូវសេវាកម្មដែលមានគុណភាពខ្ពស់ទៅដល់អតិថិជន និង ទទួលបានការពេញចិត្តជាប្រវត្តិសាស្រ្តពីបណ្ដាអតិថិជន ដែលបានអញ្ជើញមកទទួលសេវាពី រំចង់។ ទន្តបណ្ឌិតនៅ រំចង់ បានប្រើប្រព័ន្ធដាំបង្គោលធ្មេញពីប្រទេសអាឡឺម៉ង់ “myplant two Implant System” ដែលត្រូវបានគេទទួលស្គាល់ជាប្រព័ន្ធមួយល្អ និងមានអនាម័យខ្ពស់បំផុតក្នុងចំណោមប្រព័ន្ធដាំបង្គោលធ្មេញដទៃទៀត។

ដើម្បីធានាជូននូវការដាក់ធ្មេញថ្មីប្រកបដោយសុវត្ថិភាព មុនពេលធ្វើការដាំបង្គោលធ្មេញ ទន្តពេទ្យ រំចង់ នឹងពិនិត្យមើលករណីជំងឺរបស់​អ្នកដោយរួមបញ្ចូលទាំងការធ្វើតេស្តឈាម ថតកាំរស្មីអិច (x-rays) ព្រមទាំងថតគ្រប់មុំក្នុងមាត់ (CBCT scan)។ ក្នុងករណីខ្លះ ការចាក់ថ្នាំសណ្តំតាមសរសៃអាចនឹងត្រូវធ្វើឡើង ដើម្បីកាត់បន្ថយការភ័យខ្លាច និងបង្កើនភាពស្រាកស្រាន្តក្នុងអំឡុងពេលវះកាត់។

ការណាត់ជួបលើកដំបូង ទន្តបណ្ឌិតនឹងបញ្ជាក់ឲ្យច្បាស់ថាតើអ្នកជាអតិថិជនអាចទទួលការវះកាត់ដាំបង្គោលធ្មេញ ឬក៏អត់ ពីព្រោះទន្តបណ្ឌិតនៅ រំចង់ នឹងពិនិត្យមើលសុខភាពមាត់ធ្មេញទាំងមូលក្នុងមាត់ ហើយគាត់អាចនឹងណែនាំអោយមានការព្យាបាលបញ្ហាផ្សេងៗ ក្នុងមាត់មុនពេលវះកាត់ដាំបង្គោលធ្មេញក្នុងឆ្អឹង ដើម្បីធ្វើអោយមាត់ធ្មេញទាំងអស់មានសុខភាពល្អ និងការព្យាបាលមានប្រសិទ្ធិភាព។

នៅពេលទន្តបណ្ឌិតពិនិត្យឃើញថា អ្នកអាចទទួលការវះកាត់ដាំបង្គោលធ្មេញបាន ដំណើរការនៃការដាំបង្គោលនោះមានច្រើនដំណាក់កាល។ សម្រាប់ការដាក់ជំនួសធ្មេញដែលបានបាត់មួយគ្រាប់ ការវះកាត់ដាក់នោះប្រើពេលតិចជាងកន្លះម៉ោង ផ្អែកលើករណីនីមួយៗ។ ជាទូទៅមានការណាត់ជួបលើកក្រោយទៀត បន្ទាប់ពីការវះកាត់បាន ២-៣ខែ ដើម្បីដាក់ធ្មេញពីលើបង្គោលធ្មេញ។ ទន្តបណ្ឌិតនៅ រំចង់ នឹងជំរាបជូនអ្នកពីរបៀបសម្អាត និងថែទាំបង្គោលធ្មេញ ដល់អ្នកដើម្បីអោយមានសុខភាពល្អ និងអាចប្រើប្រាស់បានពេញមួយជីវិត។

 

ដាំបង្គោលធ្មេញចូលក្នុងឆ្អឹង
ប្រភេទការព្យាបាលតម្លៃ (ដុល្លាអាមេរិក)
ស្រោបធ្មេញសេរ៉ាមិកមានគ្រោងដែកលើបង្គោលដែក

$2,000

ស្រោបធ្មេញសេរ៉ាមិកសុទ្ធលើបង្គោលដែក

$2,200

ស្រោបធ្មេញសេរ៉ាមិកសុទ្ធលើបង្គោលស៊ីកូនីម

$2,400

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនង លេខទូរសព្ទ័  069 811 338
អុីម៉ែលៈ contact@roomchang.com
យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់