ការដាំបង្គោលធ្មេញ
ការប្រើប្រាស់បង្គោលធ្មេញ Ankylos© Dental Implants ពីប្រទេសអាល្លឺម៉ង់ដែលត្រូវបានទទួល ស្គាល់ថាជាបង្គោលធ្មេញ Implant ល្អបំផុតមួយក្នុងចំណោមបង្គោលធ្មេញ Implants ល្បីៗក្នុងពិភពលោក។ ទន្តបណ្ឌិតនៅរំចង់បានប្រើប្រាស់ សំភារៈទំនើបបំផុតព្រមទាំងបទដ្ឋានអនាម័យត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពភាពច្បាស់លាស់ និងការដាក់ Implants ប្រកបដោយសមត្ថភាពខ្ពស់។
Ankylos គឺជាបង្គោល Titanium ខ្នាតគំរូដែលអាចថែទាំជាលិកាជុំវិញធ្មេញបានយ៉ាងល្អប្រសើរ។ នេះមានន័យថាការផ្តល់ស្ថិរភាពរយៈពេលវែងសំរាប់ជាលិការឹង និង ជាលិកាទន់នៅជុំវិញធ្មេញបង្កើតបានសោភ័ណភាពដូចធម្មជាតិក្នុងរយៈពេលវែង និង ភាពជឿជាក់ដែលអាចអោយអ្នកញញឹម និង សើចដោយគ្មានការលាក់លាមខ្លាចឃើញមានលេចចេញស្នាមកធ្មេញដោយការស្រកអញ្ចាញធ្មេញ។ មុនពេលដាក់ Implants ទន្តបណ្ឌិតរំចង់នឹងពិនិត្យមើលក្នុងមាត់របស់អ្នកគ្រប់ជ្រុងជ្រោយរួមមាន ការពិនិត្យឈាម ថតកាំរស្មី X-rays និង ការថត 3DCT ។ ក្នុងករណីខ្លះយើងប្រើថ្នាំសណ្តំដើម្បីបន្ថយការភ័យខ្លាច និង ដើម្បីបង្កើនភាពងាយស្រួលក្នុងពេលវះកាត់។

ក្នុងពេលណាត់ជួបដំបូង ទន្តបណ្ឌិតរំចង់ នឹងអាចកំណត់បានថា តើអ្នកចាំបាច់ត្រូវដាក់ Implant ឬទេ (ពីព្រោះទន្តបណ្ឌិតនៅរំចង់ នឹងពិនិត្យមើលសុខភាពមាត់ធ្មេញទាំងមូលក្នុងមាត់ ហើយគាត់អាចនឹងណែនាំអោយមានការព្យាបាលបញ្ហាផ្សេងៗ ក្នុងមាត់មុនពេលវះកាត់ដាក់ Implants ដើម្បីធ្វើអោយមាត់ធ្មេញទាំងអស់មានសុខភាព និង ការព្យាបាលមានប្រសិទ្ធិភាព។ នៅពេលទន្តបណ្ឌិតពិនិត្យឃើញថាអ្នកអាចដាក់ Implant បាន គាត់នឹងពន្យល់ពីដំណើការនៃការដាក់នោះ ដែលមានចែកដំណាក់កាល។ សំរាប់ការដាក់ជំនួសធ្មេញដែលបាត់មួយគ្រាប់ការវះកាត់ដាក់នោះប្រើពេលតិចជាងកន្លះម៉ោង។ ផ្អែកលើករណីនីមួយៗ ជាទូទៅមានការណាត់ជួបលើកក្រោយទៀត បន្ទាប់ពីការវះកាត់បាន 2-3ខែ ដើម្បីដាក់ធ្មេញពីលើ Implant។ គ្រូពេទ្យនៅរំចង់ នឹងជំរាបជូនអ្នកពីរបៀបសំអាត និងថែទាំ Implant អ្នកអោយមានសុខភាពល្អ និងអាចប្រើប្រាស់បានមួយជីវិត។
