ការដាក់ធ្មេញ
ជួយដល់អតិថិជនទាំងអស់ដែលត្រូវការធ្មេញ ជំនួសធ្មេញដែលបានបាត់បង់ រឺខូចខាត
គោលបំណងរបស់ រំចង់ គឺជួយអតិថិជនរក្សាធ្មេញធម្មជាតិរបស់គេ តាមរយៈកម្មវិធីថែរក្សាទៀងទាត់ និង មកត្រួតពិនិត្យទៀងពេលកំណត់។ តែទោះបីជាយ៉ាងក៏ដោយ ធ្មេញរបស់អតិថិជនខ្លះខូចខ្លាំង មិនអាចកែតម្រូវបាន ហើយទាមទារឲ្យមានការផ្តាស់ប្តូរ។
ធ្មេញដែលពុកបាក់ ឬខូចអាចធ្វើឲ្យមានបញ្ហាដល់ស្នាមញញឹម សុខភាពជារួម និងការញ៉ាំអាហារផងដែរ។ អ្នកជំនាញក្នុងការដាក់ធ្មេញ ដែលទទួលបានការបណ្តុះបណ្តាលលំដាប់អន្តរជាតិរបស់ រំចង់ នឹងស្វែងយល់ពីបញ្ហារបស់អ្នក ហើយផ្តល់អនុសាសន៍ពីដំណាក់កាលព្យាបាលនីមួយៗដែលបានបង្កើតឡើងសម្រាប់អ្នក។
នៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ មានទទួលដាក់ធ្មេញជាច្រើនប្រភេទដូចជា៖
- ស្រោបធ្មេញសេរ៉ាមិក មានគ្រោងដែកខាងក្នុង (Metal Ceramic Crown)
- ស្រោបដាក់ធ្មេញសេរ៉ាមិកសុទ្ធ (All Ceramic E-max CAD/CAM)
- ស្រោបដាក់ធ្មេញសេរ៉ាមិក មានគ្រោងស៊ីកូនីមខាងក្នុង (Zirconium Crown)
- បិតធ្មេញសេរ៉ាមិក សុទ្ធ (All Ceramic Veneer)
រំចង់ ប្រើប្រាស់នូវបច្ចេកវិទ្យាទន្តសាស្ត្រចុងក្រោយ CAD/CAM មកពីសហរដ្ឋអាមេរិក ក្នុងការផលិតគ្រាប់ធ្មេញ និងធ្មេញស្ពានដែលមានគុណភាពកំរិតអន្តរជាតិ។
បច្ចេកវិទ្យា CAD/CAM Digital Dentistry ប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ដើម្បីវិភាគក្នុងមាត់របស់អតិថិជន ហើយបញ្ជូនទិន្ន័យនោះទៅកាន់ប្រព័ន្ធកុំព្យូទ័រ ដើម្បីបង្កើតជាគំរូ 3D នៃមាត់របស់អ្នក។ តាមរយៈ CAD/CAM យើងលែងប្រើវិធីសាស្រ្តផលិតធ្មេញដោយដៃ ដែលតម្រូវឲ្យអតិថិជនមកជួបគ្រូពេទ្យច្រើនលើកច្រើនសារ ច្រើនសប្តាហ៍ ហើយបំពាក់ធ្មេញបណ្តោះអាសន្នដែលមិនល្អ។ CAD/CAM Digital Dentistry ផ្តល់នូវធ្មេញត្រឹមត្រូវល្អឥតខ្ចោះ ជាប់លាប់ជាអចិន្ត្រៃយ៍ក្នុងរយៈពេលតែប៉ុន្មានម៉ោង។
ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ CAD/CAM ឥឡូវនេះ រំចង់ បានផ្តល់នូវសេវាកម្មដោយបង្កើតធ្មេញស្រោប និងបិតធ្មេញ (Veneer) បានច្រើនប្រភេទ និងឆាប់រហ័សបំផុត។ រំចង់ ផ្តល់នូវជម្រើសខុសប្លែកគ្នាជាច្រើន ដែលមានធ្មេញស្រោបគ្មានជាតិដែក ធ្មេញស្ពានដែលផ្តល់នូវសម្រស់បែបធម្មជាតិ ដោយគ្មានគែមអញ្ចាញខ្មៅ និងការឈឺចាប់។ ទន្តពេទ្យ រំចង់ នឹងធ្វើការពិភាក្សារកជម្រើសល្អបំផុតសម្រាប់អ្នក។
នេះជាកត្តាដ៏ល្អ ក្នុងការជួយសម្រួលពេលវេលាដល់លោកអ្នក ដែលមមាញឹកនឹងការងារខ្លាំង និង ជាពិសេសសំរាប់ភ្ញៀវទេសចរណ៍ដែលមកលេងប្រទេសកម្ពុជា ដោយលោកអ្នកអាចទទួលបានធ្មេញដ៏ស្រស់ស្អាត នៅ រំចង់ ដោយធ្វើការណាត់ជួបតែម្តងគត់។
ប្រភេទការព្យាបាល | តម្លៃ (ដុល្លាអាមេរិក) |
---|---|
ស្រោបធ្មេញសេរ៉ាមិក មានគ្រោងដែក (Metal) ខាងក្នុង | $300 |
ស្រោបដាក់ធ្មេញសេរ៉ាមិក មានគ្រោងស៊ីកូនីម(Zirconium)ខាងក្នុង | $600 |
ស្រោបដាក់ធ្មេញសេរ៉ាមិកសុទ្ធ (E-max) | $600 |
ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនង លេខទូរសព្ទ័ 069 811 338
អុីម៉ែលៈ contact@roomchang.com
យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់