ការព្យាបាលធ្មេញពុក ឬ ប្រហោង(ដង្កូវស៊ីធ្មេញ)
សំណួរ: តើអ្វីទៅដែលហៅថា ការព្យាបាលធ្មេញពុក ឬប្រហោង?
ចម្លើយ:
ការព្យាបាលធ្មេញពុក ឬ មានប្រហោងត្រូវបានគេហៅដោយសាមញ្ញថា ប៉ះធ្មេញ ដោយសារធាតុពណ៌ខ្មៅ (Silver amalgam) ឬ ថ្នាំមានពណ៌ដូចធ្មេញធម្មជាតិ ក៏ប៉ុន្តែការស្រោបធ្មេញក៏ជាផ្នែកមួយនៃការព្យាបាលធ្មេញពុក ឬ ប្រហោងដែរ។
ការស្រោបធ្មេញអាចជួយគ្របពីលើផ្ទៃធ្មេញដិតពណ៌ ឬ ដាក់ពីលើបង្គោលធ្មេញ ឬ ធ្វើជាធ្មេញស្ពាន ដើម្បីជំនួសធ្មេញដែលបាក់។

សំណួរ: តើមានការព្យាបាលប្រភេទផ្សេងៗទៀត ក្រៅពីការបិតធ្មេញ ស្រោបធ្មេញ និងការធ្វើជាស្ពាន ឬទេ?

ចម្លើយ:
ជាទូទៅក្រៅពីការស្រោបធ្មេញ ឬ ធ្វើធ្មេញស្ពាន ក៏មានការងារផ្សេងៗទៀតរួមមាន ការភ្ជាប់ធ្មេញ ការដាំបង្គោលធ្មេញ ការធ្វើធ្មេញស្និត និង បន្ទះស្តើងបិត លើផ្ទៃធ្មេញ (Dental Veneer) ។
ការពិនិត្យ – ពិភាក្សា - គំរោងព្យាបាលទូទៅ រួមទាំងការថតកាំរស្មីអុិច (X-Ray) នឹងអាចជួយពេទ្យធ្មេញអោយសំរេចចិត្តថា តើការជួសជុលប្រភេទណាដែលត្រឹមត្រូវ និងសាកសមសំរាប់អ្នក។
