ការគេងស្រមុករបស់អ្នកអាចបំបាត់បាន ១០០%
តើការគេងស្រមុក និងស្ទះដង្ហើមពេលគេងបណ្តាលមកពីអ្វី?
ការគេងស្រមុក (snoring) គឺជាសម្លេងរំខានដែលកើតឡើងពេលគេងលក់។ សម្លេងនេះកើតឡើងពីអណ្តាត ក្រអូមទន់ ក្រឡើត សម្រាកហើយធ្លាក់នៅ ត្បៀតបំពង់ខ្យល់រួមផ្សំនឹងទឹកក្នុងបំពង់ក និងខ្យល់ដង្ហើមចេញចូលតាមផ្លូវ ដ៏តូចចង្អៀតនេះបានបង្កើតជាសម្លេងស្រមុកឡើង។
ការស្ទះដង្ហើមពេលគេង (sleep apnea) គឺជាដំណាក់កាលកើតបន្តពីស្រមុក ប៉ុន្តែមានសភាពធ្ងន់ធ្ងរជាងស្រមុក ដោយបំពង់ខ្យល់ត្រូវបានបិទជិត គ្មានខ្យល់ដង្ហើមចេញចូល និងគ្មានសំលេង។ ការស្ទះដង្ហើមនេះកើតឡើង ជាច្រើនដងក្នុងមួយយប់ៗ និងបណ្តាលអោយអ្នកជំងឺគេងមិនបានស្កប់ស្កល់ ខ្វះអុកស៊ីសែនចិញ្ចឹមរាងកាយ បណ្តាលអោយមានបញ្ហាសុខភាពជាច្រើន កើតឡើង លើសពីនេះទៅទៀតអាចបណ្តាលអោយស្លាប់បាត់បង់ជីវិត ក្នុងអំឡុងពេលគេង។
ផលវិបាកនៃបញ្ហាទាំងនេះ ៖
ការគេងស្រមុក ៖
- ផ្លូវដង្ហើមរួមតូច ដែលបណ្តាលអោយការដកដង្ហើមមិនអាចស្រូបយក អុកស៊ីសែនគ្រប់គ្រាន់សម្រាប់រាងកាយ
- បណ្តាលអោយបេះដូងដើរញាប់ ដែលធ្វើអោយសំពាធឈាមឡើង
- សម្លេងរំខានដល់អ្នកគេងក្បែរ
ការស្ទះដង្ហើមពេលគេង ៖
- ខ្វះអុកស៊ីសែនចិញ្ចឹមរាងកាយ ដែលបណ្តាលអោយមានបញ្ហាសុខភាព ជាច្រើនកើតឡើងដូចជា ឡើងសំពាធឈាម កើតជំងឺបេះដូង ងងុយគេងខ្លាំងពេលថ្ងៃ ឬពេលកំពុងធ្វើការ
- អស់កំលាំងដូចមិនបានគេង ទោះបីបានគេងច្រើនម៉ោងក៏ដោយ
- មិនអាចផ្តោតអារម្មណ៍លើការងារដែលកំពុងធ្វើ
- ងងុយគេងពេលបើកបរ ដែលនាំអោយមានគ្រោះថ្នាក់ចរាចរណ៍
- បណ្តាលអោយដាច់សរសៃឈាមនៅផ្នែកណាមួយនៃរាងកាយធ្ងន់ធ្ងរ(stroke)
- ជាងនេះទៅទៀតអាចអោយស្លាប់ក្នុងអំឡុងពេលគេង។
រោគវិនិច្ឆ័យ និងព្យាបាល
រោគវិនិច្ឆ័យ ៖ យើងមានឧបករណ៍ពិនិត្យសាមញ្ញ ដោយមិនចាំបាច់អោយ អ្នកជំងឺទៅសម្រាកពិនិត្យនៅមន្ទីរពេទ្យទេ។ ឧបករណ៍ពិនិត្យនេះអ្នកជំងឺ អាចយកទៅពាក់ និងគេងនៅផ្ទះបាន។ បន្ទាប់មកយើងនឹងបញ្ចូល ទិន្នន័យទាំងអស់ពីឧបករណ៍នោះចូលមកក្នុងកុំព្យូទ័រ ដើម្បីមើលកម្រិត នៃការស្រមុក និងកម្រិតនៃការស្ទះដង្ហើមរបស់អ្នកជំងឺ។
ការព្យាបាល ៖ យើងអាចធ្វើឧបករណ៍ពាក់ក្នុងមាត់ (Oral Appliance) ដើម្បីបើកបំពង់ខ្យល់អោយធំក្នុងពេលគេង ដើម្បីបំបាត់ការគេងស្រមុក និងការស្ទះដង្ហើម។ ឧបករណ៍នេះជាបច្ចេកទេសចុងក្រោយពីប្រទេសអាល្លឺម៉ង់ វាមានលក្ខណៈ តូច ស្រាល អាចធ្វើចលនាពេលពាក់ក្នុងមាត់ មានភាពងាយស្រួលជាងឧបករណ៍មុនៗ មានប្រសិទ្ធភាព 100%។ លើសពីនេះទៀតយើងក៏មានឧបករណ៍ CPAP សម្រាប់អ្នកជំងឺស្ទះដង្ហើមកម្រិតធ្ងន់ប្រើប្រាស់ផងដែរ។
សូមលោកអ្នកដែលមានបញ្ហាដូចបានរៀបរាប់ខាងលើ អញ្ជើញមកទទួល សេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ យើងខ្ញុំសូមស្វាគមន៍ លោកអ្នកគ្រប់ពេលវេលា។