ទំហំអក្សរ:

អំពីអគាររបស់យើងខ្ញុំ

អគារដ៏ខ្ពស់ស្កឹមស្កៃរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ មានទីតាំងស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ និងជាមន្ទីរពេទ្យលំដាប់ថ្នាក់អន្តរជាតិ ដែលបានបំពាក់ទៅដោយឧបករណ៍ទំនើបៗ ចុងក្រោយនៅក្នុងវិស័យទន្តសាស្ត្រ។

អំពីអគាររបស់យើងខ្ញុំ

អគារនេះមានបំពាក់កៅអីធ្មេញរហូតដល់ ៣៦ ក្នុងនោះមានកៅអីវះកាត់ចំនួន ៤ ដែលអាចចាត់ទុកថាជាពេទ្យធ្មេញឯកជនដ៏ធំមួយក្នុងពិភពលោក។ អគាររំចង់បានសាងសង់ឡើងយ៉ាងពិសេស ក្នុងគោលដៅប្រើប្រាស់សម្រាប់សេវាទន្តសាស្ត្រ។

ចាប់ពីកន្លែងទទួលភ្ញៀវរហូតដល់ជណ្តើរយន្ត និងគ្រប់ផ្នែកទាំងអស់បានរចនាឡើង ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលដល់អ្នកជំងឺ និង ការផ្តល់សេវាកម្មល្អឥតខ្ចោះ។ ជាន់ក្រោមដីអាច ចតឡានបានរហូតដល់១៥គ្រឿង ហើយមានផ្លូវរទេះរុញសំរាប់ ជនពិការ។

បុគ្គលិកសុទ្ធតែអាចនិយាយភាសាខ្មែរ អង់គ្លេស បារាំង ថៃ និងចិនបាន ដែលធ្វើអោយមន្ទីរពេទ្យនេះក្លាយជាមន្ទីរពេទ្យទន្តសាស្ត្រដែលស័ក្តិសមបំផុត សម្រាប់អ្នកជំងឺគ្រប់ជាតិសាសន៍។ រំចង់ ក៏មានមជ្ឍមណ្ឌលផលិតគ្រាប់ធ្មេញដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ (E4D) ក្នុងការជួយសម្រួលដល់ការបំរើសេវាកម្មជូនអ្នកជំងឺបានយ៉ាងឆាប់រហ័ស និងមានគុណភាពខ្ពស់។

អំពីអគាររបស់យើងខ្ញុំ

ក្នុងនាមជាមន្ទីរពេទ្យទន្តសាស្រ្តទីមួយដែលទទួលបានវិញ្ញាបនបត្រ ISO 9001:2008 នៅប្រទេស កម្ពុជា រំចង់ ត្រូវបានទទួលស្គាល់គុណភាពពីសំណាក់ភ្ញៀវទូទាំងពិភពលោក។ រំចង់ មានសេវាកម្មដូចជា៖

  • រោគវិនិច្ឆ័យ និងគម្រោងព្យាបាល
  • ប៉ះធ្មេញពណ៌ស
  • កែសម្ផស្សធ្មេញ និងធ្វើធ្មេញឱ្យស
  • ដាក់ធ្មេញគ្រប់ប្រភេទ
  • ដាំបង្គោលធ្មេញ
  • វះកាត់មាត់ធ្មេញ
  • ពត់តម្រង់ធ្មេញ
  • ព្យាបាលជំងឺអញ្ចាញធ្មេញ
  • ការពាររោគពុកធ្មេញ
  • ទន្តសាស្ត្រប្រើពេលតែមួយថ្ងៃ E4D​
  • ព្យាបាលការដេកស្រមុក និងស្ទះដង្ហើមពេលគេង
អំពីអគាររបស់យើងខ្ញុំ Treatment-Room_web

អគារកំពស់ ១០ជាន់ របស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ មានផាសុកភាពខ្ពស់ ជាមួយនឹងការការពារការចម្លងរោគយ៉ាងម៉ត់ចត់ ដោយអនុលោមទៅតាមបទដ្ឋានអន្តរជាតិ ISO។ គ្រប់សំភារៈ និងឧបករណ៍ពេទ្យទាំងអស់ត្រូវបានលាងសម្អាតទៅតាមវិជ្ជាពេទ្យយ៉ាងត្រឹមត្រូវ ហើយថែមទាំងធ្វើការសម្លាប់មេរោគ ដែលមិនអាចលាងសម្អាតដោយដៃបាន។ តាមរយៈម៉ាស៊ីនសំលាប់មេរោគដែលមានកំដៅរហូតដល់់ ១២១អង្សាសេ។ ក្នុងនាមជាមន្ទីរពេទ្យទន្តសាស្ត្រ ដែលបានផ្តល់សេវាកម្មទន្តសាស្ត្រដល់អ្នកជំងឺបរទេស និង អ្នកជំងឺក្នុងស្រុករាប់ម៉ឺននាក់ រំចង់ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារការចំលងមេរោគ។

អំពីអគាររបស់យើងខ្ញុំអំពីអគាររបស់យើងខ្ញុំអំពីអគាររបស់យើងខ្ញុំ