ទំហំអក្សរ:

អំពីបុគ្គលិករបស់យើងខ្ញុំ

គ្រប់ទន្តបណ្ឌិតទាំងអស់នៅមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ សុទ្ធតែមានវិជ្ជាជីវៈច្បាស់លាស់ ក្នុងការព្យាបាលមាត់ធ្មេញទូទៅ និងការកែសម្ផស្សធ្មេញក៏ដូចជាបានទទួលវគ្គបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញទៅលើវិស័យទន្តសាស្ត្រដូចជា កែសម្ផស្សធ្មេញ ការពារធ្មេញ ប៉ះធ្មេញ និងដាំបង្គោលធ្មេញក្នុងឆ្អឹងជាដើម។

ទន្តបណ្ឌិត

dentists-at-roomchang-dental

ក្រុមទន្តបណ្ឌិតរបស់ រំចង់ បានទទួលវគ្គបណ្តុះបណ្តាល នៅបណ្តាប្រទេសជឿន លឿនជាច្រើនជុំវិញពិភពលោកដូចជា ៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
ទន្តបណ្ឌិតនៅ រំចង់ ភាគច្រើនមានបទពិសោធន៍យូរឆ្នាំ ហើយពួកគាត់នៅតែបន្តពង្រីកសមត្ថភាពរបស់ខ្លួន ដោយបន្តចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានាជាទៀងទាត់។

ទន្តបណ្ឌិតជំនាញធ្មេញកុមារ

បុគ្គលិកសេវាកម្មអតិថិជន

Customer services

បុគ្គលិកផ្នែកបម្រើសេវាអតិថិជនមាន ភាពរួសរាយរាក់ទាក់ នឹងទទួលស្វាគមន៍ លោកអ្នកយ៉ាងកក់ក្តៅនៅក្នុង មន្ទីរពេទ្យទន្តសាស្រ្ត រំចង់។ ពួកគាត់ក៏អាចជួយលោកអ្នកក្រៅពីសេវាកម្មទន្តសាស្ត្រ ដូចជាការរៀបចំ ដំណើរកម្សាន្តជុំវិញទីក្រុង ការកក់សណ្ឋាគារ ការធ្វើទិដ្ឋាការ រថយន្តឈ្នួល និងសំបុត្រយន្តហោះជាដើម។ បុគ្គលិកសេវាអតិថិជនរបស់ រំចង់ ទាំងអស់អាចនិយាយបានច្រើនភាសា។

ជំនួយការទន្តបណ្ឌិត

Dental Assistant

ជំនួយការទន្តពេទ្យ និងអ្នកអនាម័យទាំងអស់ត្រូវបានបង្ហាត់បង្រៀនយ៉ាងច្បាស់លាស់ក្នុងការអនុវត្តទៅតាមក្បួនខ្នាតក្នុងការការពារការចម្លងរោគផ្សេងៗ

ផ្ទៃនៃអគារទាំងអស់ត្រូវបានការពារ ការចម្លងរោគ ទៅកាន់អ្នកជំងឺ លើសពីនេះសំភារៈ និងឧបករណ៍ដែលប្រើប្រាស់ក្នុងមាត់អ្នកជំងឺ ត្រូវបានសម្លាប់មេរោគយ៉ាងត្រឹមត្រូវ ដែលអនុលោមទៅតាមបទដ្ឋានស្តង់ដារអន្តរជាតិដោយប្រើប្រាស់នូវម៉ាស៊ីនសម្លាប់មេរោគ ដែលមានចំហាយកំដៅរហូតដល់ ១៣៤អង្សាសេ។

រំចង់ ជាមន្ទីរពេទ្យទន្តសាស្រ្ត ដែលយកចិត្តទុកយ៉ាងខ្លាំងចំពោះអនាម័យ និងភាពស្អាត។ ក្រុមជំនួយការគ្រូពេទ្យរបស់យើងខ្ញុំអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ និងថែមទាំងអាចនិយាយភាសាចិនបានទៀតផង ទាំងនេះបញ្ជាក់ថាតម្រូវការបស់អតិថិជនពិតជាត្រូវបានឆ្លើយតបយ៉ាងពិតប្រាកដ។