ទំហំអក្សរ:

អំពីឈ្មោះរបស់យើងខ្ញុំ

អំពីឈ្មោះរបស់យើងខ្ញុំ

រំចង់ គឺជាឈ្មោះផ្កាមួយប្រភេទរបស់ខ្មែរដែលគេឃើញមានដុះនៅតាមទីជនបទ ហើយផ្ការំចង់ នេះផងដែរត្រូវបានចារឹកក្នុងប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។ ផ្កានេះជា អត្តសញ្ញាណនៃភាពរឹងមាំ និងស្រស់ស្អាត។ រំចង់ គឺជារុក្ខជាតិ ផ្ដល់អត្ថប្រយោជន៏ជាច្រើន ដែលមិនត្រឹមតែរុក្ខជាតិលម្អប៉ុណ្ណោះទេ ប៉ុន្តែវាជារុក្ខជាតិ ដែលប្រជាពលរដ្ឋខ្មែរយកមកធ្វើជាអាហារផងដែរ។ ប្រជាពលរដ្ឋខ្មែរច្រើននិយមយករំចង់ទៅស្លម្ជូរ និងធើ្វជាអន្លក់ស្រស់ៗជាដើម។ គេក៏ប្រទះឃើញមានរំចង់ជាច្រើននៅតាមគូទឹកជុំវិញប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយវត្ថុទី៧ របស់ពិភពលោក ស្ថិតនៅភាគខាងជើងប្រទេសកម្ពុជាផងដែរ។

រុក្ខជាតិរំចង់ ត្រូវបានយកមកដាក់ឈ្មោះឲ្យមន្ទីរពេទ្យទន្តសាស្រ្តគឺ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ដែលបញ្ជាក់ពីការប្តេជ្ញារបស់យើងខ្ញុំ ដើម្បីមរតកនៃសម្ជស្សសម្រាប់ជាតិយើង មានការថែទាំ និងភាពបរិសុទ្ឋ ពោលគឺជាការឆ្លុះបញ្ចាំងពីទឹកចិត្តស្រឡាញ់មោះមុតរបស់យើងខ្ញុំ ចំពោះសង្គមជាតិ ជំនាញវិជ្ជាជីវៈ និងសេវាកម្មសម្រាប់អតិថិជន។