ទំហំអក្សរ:

សាររបស់អគ្គនាយកមន្ទីរពេទ្យ

dr_tith_director_roomchang-dental-hospital

អតិថិជនជាទីគោរព

ជាបឋម ខ្ញុំមានសេចក្តីសោមនស្ស និងសូមថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រ និងមានទំនុកចិត្តចំពោះ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ គ្រប់ពេលវេលា។ ចាប់តាំងពីឆ្នាំ 1996​ រំចង់ បានពុះពារគ្រប់បែបយ៉ាងដើម្បីផ្តល់ជូននូវសេវាទន្តសាស្រ្តដែល​មាន​គុណភាព និងបច្ចេសទេសខ្ពស់ជូនចំពោះអតិថិជនជាតិ និងអន្តរជាតិ។ នៅឆ្នាំ 2008 រំចង់បានក្លាយជាស្ថាប័នផ្ដល់សេវាទន្តសាស្ត្រមានគុណភាពស្តង់ដារអន្តជាតិ (ISO 9001:2008) តែមួយគត់នៅកម្ពុជា។

ជាមួយនឹងអាគារថ្មីហើយទំនើប រំចង់ គឺជាមន្ទីរពេទ្យទន្តសាស្រ្តដំបូងក្នុងប្រវត្តិសាស្រ្តកម្ពុជា។ ដើម្បីរក្សាឲ្យបាននូវសេវាកម្មដែលមានគុណភាព រំចង់ បានបន្តប្រឹងប្រែងអភិវឌ្ឍធនធានមនុស្សឥតឈប់ឈរ ដោយចូលរួមរៀនសូត្រទាំងក្នុងនិងក្រៅប្រទេស ដើម្បីអភិវឌ្ឍជំនាញរបស់ខ្លួនឲ្យសមស្របទៅតាមបច្ចេកវិទ្យាផ្នែកទន្តសាស្រ្តទំនើបនាពេលបច្ចុប្បន្នក្នុងពិភពលាក។

ការដាំបង្គោលធ្មេញក្នុងឆ្អឹង​ (Implant)​​​​​​​​​​​​​​​​​​ ជាភាពជោគជ័យបំផុតប្រចាំ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ដែលជួយឲ្យលោកអ្នករួចផុតពីភាពបាត់បង់ និងពិការធ្មេញទំពារអស់មួយជីវិត។​ ជាមួយសេវាកម្មទន្តសាស្រ្តគ្រប់ប្រភេទ រំចង់ ក៏បាននាំមកនូវបច្ចេកទេស​ទន្តសាស្រ្តថ្មីមួយទៀត គឺធ្មេញ E4D (ការដាក់ធ្មេញដែលប្រើពេលតែ​24​ម៉ោងតាមប្រព័ន្ធកុំព្យួទ័រ CAD/CAM) ធ្វើឲ្យលោកអ្នកមិនធុញទ្រាន់ក្នុងការរងចាំ និងចំណាយពេលវេលារបស់លោកអ្នក និងក្រុមគ្រួសារថែមទៀត។

អស់រយៈពេលជាង 21ឆ្នាំ កន្លងមកនេះកិត្តិសព្ទរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ត្រូវបានភ្ញៀវជាតិ​ និងអន្តរជាតិគាំទ្រ និងទទួលស្គាល់ពីគុណភាព ហើយជារឿយៗយើងខ្ញុំតែងតែ ទទួលបាននូវលិខិតថ្លែងអំណរគុណពីគ្រប់ទិសទី។ អតិថិជនជាច្រើនបាននិយាយថា រំចង់ ជាមន្ទីរពេទ្យល្អឥតខ្ចោះ និងជាមន្ទីរពេទ្យធ្មេញគំរូសម្រាប់ពិភពលោក។ លោកអ្នកមិនចាំបាច់ចំណាយពេលវេលា និងប្រាក់កាសច្រើនសន្ធឹកសន្ធាប់ទៅរកសេវាព្យាបាលធ្មេញនៅក្រៅប្រទេសទៀតឡើយ។ យើងខ្ញុំជឿជាក់ថាបើលោកអ្នកមកកាន់ទីនេះម្ដង លោកអ្នកនឹងសម្រេចជ្រើសរើសយក មន្ទីរពេទ្យទន្តសាស្រ្ត រំចង់​ ជាមន្ទីរពេទ្យប្រចាំគ្រួសារអស់មួយជីវិត។

ដើម្បីឆ្លើយតបដល់ការគាំទ្រ និងទំនុកចិត្តរបស់លោកអ្នក ខ្ញុំបាទបើកចំហទទួលយករាល់គ្រប់មតិណែនាំ​លើការកែតម្រូវពីលោកអ្នកទាំងអស់គ្នាដោយក្តីរីករាយ ដើម្បីធ្វើឲ្យបុគ្គលិក សេវាកម្ម និង មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ រឹតតែល្អថែមទៀត ខ្ញុំសន្យាថាគ្រប់មតិយោបល់ត្រូវបានឆ្លើយតបដោយមិត្តភាព និងយកមកអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ តាមស្ថានភាពជាក់ស្តែង។

ជាថ្មីម្ដងទៀត ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រ និងជ្រើសរើសយក រំចង់ជាមន្ទីរពេទ្យធ្មេញល្អប្រចាំគ្រួសារ។

អគ្គនាយក

ទិត ហុងយឺ