ទំហំអក្សរ:

ទន្តសាស្ត្រផលិតគ្រាប់ធ្មេញ

នៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ មានទទួលដាក់ធ្មេញជាច្រើនប្រភេទដូចជា៖

  • Metal ceramic crowns
  • Gold ceramic crowns
  • Full gold crowns
  • Full ceramic crown
  • Zirconium crown
  • Ceramic veneer

មន្ទីរពេទ្យរំចង់ប្រើប្រាស់នូវបច្ចេកវិទ្យាទន្តសាស្ត្រចុងក្រោយ E4D CAD/CAM មកពីសហរដ្ឋអាមេរិក ក្នុងការផលិតគ្រាប់ធ្មេញ និងធ្មេញស្ពានដែលមានគុណភាពកំរិតអន្តរជាតិ។

ម៉ាស៊ីន E4D អាចផលិតគ្រាប់ធ្មេញយ៉ាងរហ័សក្នុងពេលតែមួយថ្ងៃដែលអ្នកជំងឺធ្វើការណាត់ជួប។ សំរាប់ទន្តបណ្ឌិតទូទៅភាគច្រើនធ្វើការផលិតគ្រាប់ធ្មេញមួយ តម្រូវអោយផ្ញើរពុម្ភធ្មេញទៅកន្លែងផលិតគ្រាប់ធ្មេញខាងក្រៅដើម្បីផលិតជូនពួកគាត់។ ដូច្នេះអតិថិជនត្រូវធ្វើការណាត់ជួបយ៉ាងតិច 2ដងដើម្បីទទួលបានគ្រាប់ធ្មេញមួយ។ ជាមួយនឹងបច្ចេកវិទ្យាផលិតគ្រាប់ធ្មេញប្រើពេលតែមួយថ្ងៃរបស់ E4D វិញ អតិថិជនអាចទទួលបាននូវធ្មេញដ៏រឹងមាំយ៉ាងលឿនក្នុងពេលតែមួយថ្ងៃ ជំនួសអោយការណាត់ជួបច្រើនដងដែលបណ្តាលអោយខាតពេលវេលាច្រើន។

នេះជាកត្តាដ៏ល្អក្នុងការជួយសម្រួលពេលវេលាដល់លោកអ្នកដែលមមាញឹកនឹងការងារខ្លាំង និង ជាពិសេសសំរាប់ភ្ញៀវទេសចរណ៍ដែលមកលេងប្រទេសកម្ពុជា ដោយលោកអ្នកអាចទទួលបានធ្មេញដ៏ស្រស់ស្អាត នៅរំចង់ដោយធ្វើការណាត់ជួបតែម្តងគត់។ ម៉ាស៊ីន E4D ប្រើប្រាស់នូវប្រព័ន្ធកុំព្យូទ័រ ដើម្បីធ្វើការផ្តិតយករូបភាពក្នុងមាត់របស់អ្នកជំងឺ រួចបញ្ជូនបន្តទៅកាន់កុំព្យូទ័រជាគំរូ 3D។ ​វិធីនេះបង្កលក្ខណៈងាយស្រួលដល់ទន្តបណ្ឌិតជ្រើសរើសយកនូវសំភារៈដែលស័ក្តសមបំផុតក្នុងការផលិតគ្រាប់ធ្មេញក្នុងរយៈពេលដ៏ខ្លី។

3 ដំណាក់កាលសំខាន់ៗនៃការផលិតគ្រាប់ធ្មេញរបស់ម៉ាស៊ីន E4D:

ដំបូងធ្មេញរបស់អ្នកត្រូវបានរៀបចំដោយវិធីឆាបនូវសាច់ធ្មេញដែលពុកខូចចេញ រួចរៀបចំជាទំរសំរាប់ដាក់ធ្មេញស្រោប។ បន្ទាប់មកយើងប្រើប្រាស់នូវម៉ាស៊ីនស្កេន (E4D Scanner) ផ្តិតយករូបភាពធ្មេញរបស់អ្នកដែលបានរៀបចំរួច។ រូបភាពធ្មេញនេះនឹងត្រូវបានបញ្ជូនបន្តទៅកាន់កុំព្យូទ័រ ដើម្បីធ្វើការរចនារូបរាងឲ្យដូចជាធ្មេញធម្មជាតិពិតៗ រួចបញ្ជូនទៅកាន់ម៉ាស៊ីនផលិតធ្មេញ (E4D Milling) ដើម្បីផលិតជាគ្រាប់ធ្មេញ។ ទន្តបណ្ឌិតរំចង់នឹងធ្វើការជ្រើសរើសសំភារៈដែលស័ក្តសមទៅនឹងស្ថានភាពធ្មេញ និងចំណង់ចំណូលចិត្តរបស់លោកអ្នក។ ដូចនេះលោកអ្នកពុំចាំបាច់រង់ចាំ ក្នុងការខាំពុម្ភធ្មេញ ហើយត្រឡប់មកម្តងទៀតដើម្បីទទួលបានធ្មេញ Inlay, Onlay, Veneer, និងធ្មេញស្រោប។ សរុបមកលោកអ្នកទទួលបានទាំងគុណភាព និងសម្ផស្សជាមួយនឹងទន្តបណ្ឌិតរបស់លោកអ្នកដោយធ្វើការណាត់ជួប តែម្តងប៉ុណ្ណោះ។ គុណសម្បត្តិនេះបង្កភាពងាយស្រួលសំរាប់លោកអ្នកដែលពុំសូវមានពេលវេលាច្រើន និងជាពិសេសសំរាប់អ្នកជំងឺដែលមកពីក្រៅប្រទេស។

សូម ទំនាក់ទំនងមកកាន់យើងខ្ញុំដើម្បីទទួលបានព័ត៌មានបន្ថែម។

យើងខ្ញុំរីករាយរង់ចាំស្វាគមន៍លោកអ្នកជានិច្ច។