ដោយការមានការអំពាវនាវស្វែងរកសប្បុរសជន ពី ប្រធានមន្ទីរពេទ្យ គន្ធបុប្ផា Dr. Beat Richner និងយល់ឃើញថា ការបរិច្ចាគឈាមជួយសង្គ្រោះអ្នករងរបួស ឬអ្នកជំងឺធ្ងន់ធ្ងរ គឺជាកាយវិការប្រកបដោយមនុស្សធម៌ និងគុណធម៌មិនអាចកាត់ថ្លៃបាន នាល្ងាចថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៦ ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ចំនួន ២១នាក់បានស្ម័គ្រចិត្តបរិច្ចាគឈាមដល់ មន្ទីរពេទ្យ គន្ធបុប្ផាទី ៤ រាជធានីភ្នំពេញ

ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ សូមចូលរួមអំពាវនាវ និងលើកទឹកចិត្តដល់សាធារណៈជនទាំងអស់ ចូលរួមក្នុងការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជំងឺគ្រប់វ័យដែលត្រូវការឈាមជាចាំបាច់។

អស់រយៈពេល ២១ឆ្នាំ កន្លងមកនេះ រំចង់ បានពុះពារគ្រប់បែបយ៉ាង ដើម្បីផ្តល់ជូននូវសេវាពេទ្យធ្មេញ ដែលមានគុណភាព និងបច្ចេសទេសខ្ពស់ជូនដល់អតិថិជនជាតិ និងអន្តរជាតិ នឹងត្រូវបានទទួលស្គាល់គុណភាពស្តង់ដាអន្តរជាតិ ISO 9001:2008 ប្រកបដោយភាពល្បីល្បាញ ជាពេទ្យធ្មេញល្អបំផុតនៅក្នុងទីក្រុងភ្នំពេញ។

ក្នុងឱកាសខួប ២១ឆ្នាំ របស់ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជានិច្ចកាលតែងតែស្រលាញ់ គាំទ្រ និងជ្រើសរើស រំចង់ ជាពេទ្យធ្មេញប្រចាំគ្រួសារជារៀងរហូត។ យើងខ្ញុំសូមជូនពរដល់អតិថិជន និងប្រជាពលរដ្ឋទាំងអស់លើសកលលោក ក្នុងឱកាសឆ្នាំថ្មីនេះ ឲ្យមានសុខភាពល្អ សិរីសួស្តី សុភមង្គល និងរស់នៅប្រកបដោយសុខសន្តិភាពគ្រប់ពេលវេលា។

blood-dontate_-roomchang-team dr_bunhean_roomchang-dental dr_pheakdey_roomchang-dental kuntha-bopha_roomchang-team roomchang_customer-service roomchang-dental-assistand