ទំហំអក្សរ:

ការព្យាបាលធ្មេញកុមារ

ការថែទាំធ្មេញកុមារដំបូងបង្អស់ មានន័យថាធ្មេញមានសុខភាពល្អពេញមួយជីវិត

happy-family_roomchang-dental_pediatric-dentistry

កុមារក៏ដូចជាវ័យកណ្ដាលដែរ គួរតែទៅជួបពេទ្យធ្មេញពីរដងក្នុងមួយឆ្នាំ ដើម្បីឲ្យទន្តពេទ្យ រំចង់ អាចការពារ និងដោះស្រាយបញ្ហាទាន់ពេលវេលា។ ដោយការបង្កើតទម្រង់នៃការព្យាបាលទៀងទាត់ និងមានការយកចិត្តទុកដាក់ទៅលើបញ្ហាតូចៗ មុនពេលដែលវានឹងរីករាលដាល ទន្តបណ្ឌិតនៅ រំចង់ អាចធានាបាននូវសុខភាពមាត់ធ្មេញល្អពេញមួយជីវិតសម្រាប់កូនៗរបស់លោកអ្នក។

រោគពុកធ្មេញ(ដង្កូវស៊ីធ្មេញ)កូនក្មេងតែងតែនាំមកនូវការឈឺចាប់​ និងការឆ្លងពីមួយទៅមួយ ដែលពេលខ្លះទាមទារឲ្យដកធ្មេញនោះចេញ។ តាមរយៈការព្យាបាលធ្មេញទៀងទាត់ដូចជាការគ្របធ្មេញថ្គាមជាមួយស្រទាប់ពិសេសភ្លាម នៅពេលដែលធ្មេញទាំងនោះដុះចេញមក ដើម្បីការពារកុំឲ្យធ្មេញចេះតែ ពុកដោយសារការលាបផ្លរអររ៉ាយ ( Fluoride ) នៅលើធ្មេញសម្រាប់ការការពារធ្មេញបន្ថែមនោះ គឺអ្នកកំពុងតែធ្វើឡើងដើម្បីទទួលនូវស្នាមញញឹមរបស់កូនលោកអ្នក។

ទន្តបណ្ឌិតឯកទេសធ្មេញកុមាររបស់ រំចង់ ទទួលបានការបណ្ដុះបណ្ដាលទៅលើបច្ចេកទេសថ្មីៗសម្រាប់កុមារ ដែលអាចព្យាបាលគ្រប់ស្ថានភាព ដោយមិនមានការឈឺចាប់ ដើម្បីធានាបាននូវភាពងាយស្រួល នៅពេលដែលមកជួបទន្តពេទ្យ។ ម្យ៉ាងវិញទៀតបុគ្គលិកជំនួយការទន្តពេទ្យដ៏រួសរាយរបស់យើងខ្ញុំ សុទ្ធតែមានជំនាញខាងកាត់បន្ថយអារម្មណ៍ខ្វល់ខ្វាយរបស់អតិថិជនថ្មីៗ។

អតិថិជនខ្លះសួរថា តើការយកចិត្តទុកដាក់ទៅលើធ្មេញទឹកដោះរបស់កុមារសំខាន់ដែរឬទេ? ការសិក្សាស្រាវជ្រាវបង្ហាញឲ្យឃើញថា ក្មេងដែលមានធ្មេញទឹកដោះល្អ ភាគច្រើនមានធ្មេញស្រុកល្អដែរ។ ធ្មេញទឹកដោះដែលមានសុខភាពល្អ មិនត្រឹមតែបន្ថយការឈឺចាប់ ឫឆ្លងទេ ប៉ុន្តែថែមទាំងធ្វើឱ្យធ្មេញស្រុកដុះបានល្អផងដែរ។ ការដកធ្មេញទឹកដោះក៏ទាមទារឱ្យមានទន្តពេទ្យផងដែរ។ ធ្មេញទឹកដោះរបស់កូនក្មេងជាធម្មតាធ្មេញក្រោមពីរខាងមុខចាប់ផ្តើមដុះចេញនៅអាយុពី ៦ ទៅ ៨ខែក្រោយមកធ្មេញមុខខាងលើចាប់ដុះជាបន្តបន្ទាប់។

ពេលដែលក្មេងមានអាយុចាប់ពី ២ ទៅ ៣ឆ្នាំ ធ្មេញទាំង២០ (លើ១០ ក្រោម១០) នឹងដុះចេញមកទាំងអស់។ នៅអាយុប្រហែលជាង ៦ឆ្នាំ ធ្មេញស្រុកចាប់ផ្តើមដុះចេញមកជំនួសធ្មេញទឹកដោះជាបន្តក្នុង រយៈពេល ៦ឆ្នាំ ក្រោយទៀត។ ជាធម្មតាកុមារត្រឹមអាយុ១២ឆ្នាំ ចាប់ផ្តើមដូរធ្មេញទឹកដោះចេញទាំងអស់ នឹងជំនួសដោយធ្មេញស្រុកវិញ។ ទន្តពេទ្យរំចង់ របស់លោកអ្នកនឹងធ្វើការត្រួតពិនិត្យដោយយកចិត្តទុកដាក់បំផុត ដើម្បីធានាបានសុខភាពធ្មេញល្អរបស់កូនលោកអ្នក។

chidlren-teeth_roomchang-dental-clinicPrint

 

 

 

 

 
 

 
 

វិធីសាស្រ្តដើម្បីថែរក្សាធ្មេញរបស់កូនលោកអ្នក

ការថែរក្សាធ្មេញដ៏ត្រឹមត្រូវ គឺចាប់ផ្តើមពីការដុសធ្មេញរៀងរាល់ក្រោយញុំាអាហាររួចជាមួយថ្នាំដុសធ្មេញដែលមានជាតិផ្លរអររ៉ាយ (Fluoride)

pediatric-dentistry_children-dental_roomchang-dental-hospitalhelp-kids-brush-teeth_roomchang-dental

 

 

 

 

ចំណុចចាប់ផ្តើមល្អបំផុត គឺមុនពេលប្រារព្ធថ្ងៃខួបកំណើតកូនៗរបស់លោកអ្នកលើកដំបូង។ បន្ថែមទៅលើការដុសធ្មេញទៀងទាត់ ឪពុកម្តាយគ្រប់រូប​គប្បីត្រួតពិនិត្យបរិមាណអាហារដែលមានជាតិផ្អែម និងភេសជ្ជៈដែលកូនៗរបស់ខ្លូនបានញុំា ដើម្បីកំណត់បរិមាណស្ករនៅក្នុងអាហារដែលធ្វើឲ្យប៉ះពាល់ធ្មេញ។ មាតាបិតាគ្រប់រូបគួរតែនាំកូនៗ ទៅជួបអ្នកឯកទេសខាងធ្មេញក្មេងនៅ រំចង់ ឲ្យបានពីរដងក្នុងមួយឆ្នាំ។ អ្នកឯកទេសទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ ហ្មត់ចត់ និងផ្តល់វិធីជាច្រើន ក្នុងការការពារធ្មេញកុមារឲ្យមានសុខភាពល្អ គួបផ្សំជាមួយនឹងការអប់រំផ្នែកសុខភាពមាត់ធ្មេញ សារធាតុផ្លរអរ​រ៉ាយ (​ Topical Fluoride) និងការបិទចង្អូរធ្មេញ( Fissure Sealants ) ។

ជម្រើសក្នុងការព្យាបាលសម្រាប់ធ្មេញកូនរបស់លោកអ្នក

រំចង់ផ្តល់ជម្រើសជាច្រើនសម្រាប់ធ្មេញកូនលោកអ្នករួមមានដូចជា៖

  • Fissure – ជំនួសធ្មេញពុក (ធ្មេញដង្គូវស៊ី) ដោយការបំពេញចន្លោះ។
  • Sealants – ធ្មេញថ្គាមស្រុកគួរតែបិទបង្អូរ ដោយប្រើថ្នាំលាបពិសេស ដើម្បីការពារកុំឲ្យធ្មេញពុក។
  • Fluoride – ត្រូវលាបទៅលើធ្មេញ ដើម្បីការពារបន្ថែម។
  • Pulp treatment – ក្នុងករណីពុកធ្មេញ (ដង្គូវស៊ីធ្មេញ) ពុកដល់បណ្តូលធ្មេញ​ ទន្តពេទ្យរំចង់ របស់លោកអ្នក នឹងព្យាបាលឬសធ្មេញ ដើម្បីការពារកុំឲ្យខូច។
  • Crowns – ធ្មេញស្រោបអាចជួយរក្សាធ្មេញដែលពុកផុយខ្លាំងឲ្យប្រើបានរហូតដល់ដុះធ្មេញស្រុក។
  • Sedation and general anesthesia – សម្រាប់ក្មេងដែលខូច យំខ្លាំង យើងអាចដាក់ថ្នាំសណ្តំដើម្បីព្យាបាលបានល្អ។
  • Radio-graphs ( x-rays ) មធ្យោបាយនេះអាចធ្វើឲ្យទន្តពេទ្យដឹងថាតើធ្មេញពុក (ដង្កូវស៊ីធ្មេញ)រាលដាលទៅដល់ធ្មេញដ៏ទៃទៀត ឬអត់ ប្រសិនបើមានការឆ្លងនៅក្នុងឆ្អឹង៕