ទំហំអក្សរ:

ការពាររោគពុកធ្មេញ

ការការពារសម្រាប់សុខភាពធ្មេញ និងអញ្ចាញធ្មេញ

គោលបំណងចម្បងរបស់ រំចង់ គឺផ្តល់ជូនអតិថិជននូវធ្មេញស្អាតស និងមានសុខភាពល្អពេញមួយជីវិត។ សម្រាប់អតិថិជនភាគច្រើន ការថែរក្សាសុខភាពមាត់ធ្មេញល្អមានន័យថាត្រូវមកកាន់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ២ដង ក្នុងមួយឆ្នាំ។ ក្រុមទន្តបណ្ឌិត និងជំនួយការទន្តបណ្ឌិតនឹងផ្តល់ការវាយតម្លៃសម្រាប់សុខភាពមាត់ធ្មេញរបស់អ្នក ព្រមទាំងផ្តល់សេវាកម្មសម្អាតក្នុងដំណើរការលឿនដោយមិនមានការឈឺចាប់។

សេវាកម្មការពារធ្មេញរបស់យើងរួមមាន៖

  • វាយតម្លៃបញ្ហាប្រឈមនឹងមាត់ធ្មេញ
  • ការអប់រំសុខភាពមាត់ធ្មេញសម្រាប់មនុស្សម្នាក់ៗ ទាក់ទងទៅនឹងអនាម័យមាត់ធ្មេញ និងការជ្រើសរើសចំណីអាហារ។
  • ការប្រើប្រាស់ផ្លរអ័រជែល និងទឹកខ្ពុលមាត់
  • ការវិភាគទឹកមាត់ និងកំណកកំបោរធ្មេញ
  • ការបិទចង្អូរធ្មេញ (Fissure sealant)
  • ដុសខាត់កំបោរធ្មេញ និងធ្វើឲ្យភ្លឺរលោង (Scaling and polishing) roomchang-dental_provide-dental-service roomchang-dental_service