សំនួរចំលើយ

ការពត់តម្រង់ធ្មេញ

សំណួរ: ខ្ញុំធ្លាប់លឺគេនិយាយអំពីការពត់តម្រង់ធ្មេញដែលមើលមិនឃើញ តើនោះជាអ្វី?

CA

ចម្លើយ:

ការពត់តម្រង់ធ្មេញដែលមើលមិនឃើញ គឺជាប្រភេទនៃការពត់តម្រង់ធ្មេញ ដោយមិនចាំបាច់ប្រើដែក ដែលអាចមើលឃើញ ឬក៏ប្រភេទម្យ៉ាងដែលមាន ពណ៌ថ្លាដូចធ្មេញ (Ceramic Bracket)។ ម្យ៉ាងវិញទៀត ការពត់តម្រង់ធ្មេញដោយពុម្ពថ្លា ដែលពុំចាំបាច់ប្រើលួស និង ដង្កៀបនោះហៅថា ការពត់តម្រង់ធ្មេញតាមបច្ចេកទេស Invisalign ឬតាមបច្ចេកទេស Clear Aligner ដែលអាចដោះចេញ និងដាក់បានដោយខ្លួនឯង។

សំណួរ: តើការពត់តម្រង់ធ្មេញបែបណា ចាំបាច់ប្រើសម្រាប់មនុស្សពេញវ័យ?

ចម្លើយ:

ការពត់តម្រង់ធ្មេញមានច្រើនប្រភេទ ដោយមិនគិតពីអាយុរបស់អ្នកនោះទេ។ វាអាស្រ័យទៅលើការចំណាយថវិការ និងពេលវេលា បូករួមទាំងបញ្ហាធ្មេញរបស់អ្នក។

សំណួរ: តើអ្វីដែលខ្ញុំគួរចាំបាច់ស្វែងយល់អំពីការពត់តម្រង់ធ្មេញ?

ចម្លើយ:

ចំណុចចាប់ផ្តើមក្នុងការពត់តម្រង់ធ្មេញគឺ អ្នកត្រូវត្រួតពិនិត្យធ្មេញរបស់អ្នក ជាមួយអ្នកឯកទេសពត់តម្រង់ធ្មេញជាមុនសិន បន្ទាប់មកទន្តបណ្ឌិតនឹងពិនិត្យធ្មេញរបស់អ្នក ព្រមទាំងសាកសួរពីប្រវត្តិធ្មេញរបស់អ្នក ថតចំលងពុម្ពធ្មេញ និងថតកាំរស្មីអិុចលើធ្មេញ ឬសធ្មេញ និងទំរង់មុខរបស់អ្នក ដើម្បីសិក្សា លើភាពខុសប្រក្រតីនៃកំណាំធ្មេញ និងការប្រែប្រួលផ្សេងៗ។

ព័ត៌មានទាំង​អស់នេះ អាចអោយទន្តបណ្ឌិតសិក្សា ពិភាគ្សាជាមួយអ្នកអំពីវិធីសាស្ត្រមួយណាក្នុងការពត់តម្រង់ធ្មេញរបស់អ្នក អោយបានសមស្របទៅនឹងការចំណាយផ្សេងៗ។ ការពត់តម្រង់ធ្មេញ វាក៏អាស្រ័យទៅលើសុខភាពមាត់ធ្មេញរបស់អ្នកដែរ ដោយរួមបញ្ចូលទាំងការសម្អាតធ្មេញ ដកធ្មេញ ព្យាបាលអញ្ចាញធ្មេញ និងប៉ះធ្មេញជាដើម មុនទទួលការព្យាបាលការពត់តម្រង់ធ្មេញ។