ទំហំអក្សរ:

ការដាំបង្គោលធ្មេញ (Dental Implants)

ការជំនួសធ្មេញជាថ្មី ដោយការដាំបង្គោលធ្មេញ លើធ្មេញដែលបានដកបាត់ ដើម្បីផ្តល់នូវសម្រស់ និង គុណភាពធ្មេញល្អឥតខ្ចោះ

ស្នាមញញឹមដ៏ស្រស់ស្រាយ មានតម្លៃលើសពីការសម្អិតសម្អាងទៅទៀត។ វាពង្រឹងទំនុកចិត្ត និងនាំមកនូវសម្រស់ផ្ទៃមុខ ព្រមទាំងលក្ខណៈសម្បត្តិរបស់យើងទាំងមូល។ ទន្តបណ្ឌិត រំចង់ នឹងប្តូរធ្មេញដែលខូច ដោយប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់ និងឧបករណ៍ផ្សេងៗទៀត ដើម្បីផ្តល់ជូនលោកអ្នកនូវស្នាមញញឹមដ៏ស្រស់ស្រាយ ដែលមើលទៅដូចជាធ្មេញធម្មជាតិពិតៗ។

អតិថិជនដែលបានដាក់ធ្មេញរួចពីមុន ភាគច្រើនបែរជាភ្លេចថាពួកគេបានដាក់ធ្មេញ ហើយទន្តបណ្ឌិតនៅ រំចង់ បាននឹងកំពុងប្រើប្រាស់ធ្មេញដែលមានគុណភាពខ្ពស់បំផុត ដើម្បីនាំមកវិញនូវស្នាមញញឹមជាមួយនឹងធ្មេញថ្មី ដែលអាចប្រើបានពេញមួយជីវិតរបស់អ្នក។ រំចង់ គឺជាមន្ទីរពេទ្យ ដែលផ្តល់សេវាទន្តសាស្រ្តល្អបំផុតនៅក្នុងប្រទេសកម្ពុជា។ ទន្តបណ្ឌិតសុទ្ធតែទទួលបាននូវការបណ្តុះបណ្តាលលំដាប់អន្តរជាតិ និងប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ។

ចាប់តាំងពីឆ្នាំ១៩៩៦ រំចង់ បានផ្តល់ជូននូវសេវាកម្មដែលមានគុណភាពខ្ពស់ទៅដល់អតិថិជន និង ទទួលបានការពេញចិត្តជាប្រវត្តិសាស្រ្តពីបណ្ដាអតិថិជន ដែលបានអញ្ជើញមកទទួលសេវាពី រំចង់។ ទន្តបណ្ឌិតនៅ រំចង់ បានប្រើប្រព័ន្ធដាំបង្គោលធ្មេញពីប្រទេសអាឡឺម៉ង់ “Ankylos Dental Implant System” ដែលត្រូវបានគេទទួលស្គាល់ជាប្រព័ន្ធមួយល្អ និងមានអនាម័យខ្ពស់បំផុតក្នុងចំណោមប្រព័ន្ធដាំបង្គោលធ្មេញដទៃទៀត។

Implant_KH

ដើម្បីធានាជូននូវការដាក់ធ្មេញថ្មីប្រកបដោយសុវត្ថិភាព មុនពេលធ្វើការដាំបង្គោលធ្មេញ ទន្តពេទ្យ រំចង់ នឹងពិនិត្យមើលករណីជំងឺរបស់​អ្នកដោយរួមបញ្ចូលទាំងការធ្វើតេស្តឈាម ថតកាំរស្មីអិច (x-rays) ព្រមទាំងថតគ្រប់មុំក្នុងមាត់ (CBCT scan)។ ក្នុងករណីខ្លះ ការចាក់ថ្នាំសណ្តំតាមសរសៃអាចនឹងត្រូវធ្វើឡើង ដើម្បីកាត់បន្ថយការភ័យខ្លាច និងបង្កើនភាពស្រាកស្រាន្តក្នុងអំឡុងពេលវះកាត់។

ការណាត់ជួបលើកដំបូង ទន្តបណ្ឌិតនឹងបញ្ជាក់ឲ្យច្បាស់ថាតើអ្នកជាអតិថិជនអាចទទួលការវះកាត់ដាំបង្គោលធ្មេញ ឬក៏អត់ ពីព្រោះទន្តបណ្ឌិតនៅ រំចង់ នឹងពិនិត្យមើលសុខភាពមាត់ធ្មេញទាំងមូលក្នុងមាត់ ហើយគាត់អាចនឹងណែនាំអោយមានការព្យាបាលបញ្ហាផ្សេងៗ ក្នុងមាត់មុនពេលវះកាត់ដាំបង្គោលធ្មេញក្នុងឆ្អឹង ដើម្បីធ្វើអោយមាត់ធ្មេញទាំងអស់មានសុខភាពល្អ និងការព្យាបាលមានប្រសិទ្ធិភាព។

នៅពេលទន្តបណ្ឌិតពិនិត្យឃើញថា អ្នកអាចទទួលការវះកាត់ដាំបង្គោលធ្មេញបាន ដំណើរការនៃការដាំបង្គោលនោះមានច្រើនដំណាក់កាល។ សម្រាប់ការដាក់ជំនួសធ្មេញដែលបានបាត់មួយគ្រាប់ ការវះកាត់ដាក់នោះប្រើពេលតិចជាងកន្លះម៉ោង ផ្អែកលើករណីនីមួយៗ។ ជាទូទៅមានការណាត់ជួបលើកក្រោយទៀត បន្ទាប់ពីការវះកាត់បាន ២-៣ខែ ដើម្បីដាក់ធ្មេញពីលើបង្គោលធ្មេញ។ ទន្តបណ្ឌិតនៅ រំចង់ នឹងជំរាបជូនអ្នកពីរបៀបសម្អាត និងថែទាំបង្គោលធ្មេញ ដល់អ្នកដើម្បីអោយមានសុខភាពល្អ និងអាចប្រើប្រាស់បានពេញមួយជីវិត។

Full-mouth-reconstruction-@roomchang-dental
Dental-implant_single-tooth

ដាំបង្គោលធ្មេញចូលក្នុងឆ្អឹង
ដាំបង្គោលធ្មេញក្នុងឆ្អឹង (Ankylos Implant System) តម្លៃ (ដុល្លាអាមេរិក)
ស្រោបធ្មេញសេរ៉ាមិកមានគ្រោងដែកលើបង្គោលដែក

$2,000

ស្រោបធ្មេញសេរ៉ាមិកសុទ្ធលើបង្គោលដែក

$2,200

ស្រោបធ្មេញសេរ៉ាមិកសុទ្ធលើបង្គោលស៊ីកូនីម

$2,400