ទំហំអក្សរ:

ការដាក់ធ្មេញ

ជួយដល់អតិថិជនទាំងអស់ដែលត្រូវការធ្មេញ ជំនួសធ្មេញដែលបានបាត់បង់ រឺខូចខាត

គោលបំណងរបស់ រំចង់ គឺជួយអតិថិជនរក្សាធ្មេញធម្មជាតិរបស់គេ តាមរយៈកម្មវិធីថែរក្សាទៀងទាត់ និង មកត្រួតពិនិត្យទៀងពេលកំណត់។​ តែទោះបីជាយ៉ាងក៏ដោយ ធ្មេញរបស់អតិថិជនខ្លះខូចខ្លាំង មិនអាច កែតម្រូវបាន ហើយទាមទារឲ្យមានការផ្តាស់ប្តូរ។ ធ្មេញដែលពុកបាក់ ឬខូច​អាចធ្វើឲ្យមាន បញ្ហាដល់ស្នាមញញឹម សុខភាពជារួម និងការញ៉ាំអាហារផងដែរ។

អ្នកជំនាញក្នុងការដាក់ធ្មេញ ដែលទទួលបានការបណ្តុះបណ្តាលលំដាប់អន្តរជាតិរបស់ រំចង់ នឹងស្វែងយល់ពីបញ្ហារបស់អ្នក ហើយផ្តល់អនុសាសន៍ពីដំណាក់កាលព្យាបាលនីមួយៗដែលបានបង្កើតឡើងសម្រាប់អ្នក។

នៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ មានទទួលដាក់ធ្មេញជាច្រើនប្រភេទដូចជា៖

  • ស្រោបធ្មេញសេរ៉ាមិក មានគ្រោងដែកខាងក្នុង  (Metal ceramic crowns)
  • ស្រោបធ្មេញសេរ៉ាមិក មានគ្រោងមាសខាងក្នុង (Gold ceramic crowns)
  • ស្រោបដាក់ធ្មេញមាសសុទ្ធ (Full gold crowns)
  • ស្រោបដាក់ធ្មេញសេរ៉ាមិកសុទ្ធ  (Full ceramic crown)
  • ស្រោបដាក់ធ្មេញសេរ៉ាមិក មានគ្រោងស៊ីកូនីមខាងក្នុង (Zirconium crown)
  • បិតធ្មេញសេរ៉ាមិក សុទ្ធ (Ceramic veneer)

រំចង់ ប្រើប្រាស់នូវបច្ចេកវិទ្យាទន្តសាស្ត្រចុងក្រោយ E4D CAD/CAM មកពីសហរដ្ឋអាមេរិក ក្នុងការផលិតគ្រាប់ធ្មេញ និងធ្មេញស្ពានដែលមានគុណភាពកំរិតអន្តរជាតិ។

lab3-300x201lab1-300x226lab2-300x210Capture

បច្ចេកវិទ្យា E4D ប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ដើម្បីវិភាគក្នុងមាត់របស់អតិថិជន ហើយបញ្ជូនទិន្ន័យនោះទៅកាន់ប្រព័ន្ធកុំព្យូទ័រ ដើម្បីបង្កើតជាគំរូ 3D នៃមាត់របស់អ្នក។ តាមរយៈ E4D យើងលែងប្រើវិធីសាស្រ្តផលិតធ្មេញដោយដៃ ដែលតម្រូវឲ្យអតិថិជនមកជួបគ្រូពេទ្យច្រើនលើកច្រើនសារ ច្រើនសប្តាហ៍ ហើយបំពាក់ធ្មេញបណ្តោះអាសន្នដែលមិនល្អ។ E4D ផ្តល់នូវធ្មេញត្រឹមត្រូវល្អឥតខ្ចោះ ជាប់លាប់ជាអចិន្ត្រៃយ៍ក្នុងរយៈពេលតែប៉ុន្មានម៉ោង។

ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ E4D ឥឡូវនេះ រំចង់ បានផ្តល់នូវសេវាកម្មដោយបង្កើតធ្មេញស្រោប និងបិតធ្មេញ (Veneer) បានច្រើនប្រភេទ និងឆាប់រហ័សបំផុត។ រំចង់ ផ្តល់នូវជម្រើសខុសប្លែកគ្នាជាច្រើន ដែលមានធ្មេញស្រោបគ្មានជាតិដែក ធ្មេញស្ពានដែលផ្តល់នូវសម្រស់បែបធម្មជាតិ ដោយគ្មានគែមអញ្ចាញខ្មៅ និងការឈឺចាប់។ ទន្តពេទ្យ រំចង់ នឹងធ្វើការពិភាក្សារកជម្រើសល្អបំផុតសម្រាប់អ្នក។

នេះជាកត្តាដ៏ល្អ ក្នុងការជួយសម្រួលពេលវេលាដល់លោកអ្នក ដែលមមាញឹកនឹងការងារខ្លាំង និង ជាពិសេសសំរាប់ភ្ញៀវទេសចរណ៍ដែលមកលេងប្រទេសកម្ពុជា ដោយលោកអ្នកអាចទទួលបានធ្មេញដ៏ស្រស់ស្អាត នៅ រំចង់ ដោយធ្វើការណាត់ជួបតែម្តងគត់។

៣ ដំណាក់កាលសំខាន់ៗ នៃការផលិតគ្រាប់ធ្មេញរបស់ម៉ាស៊ីន E4D:

 

ស្រោបធ្មេញ
ប្រភេទការព្យាបាល តម្លៃ (ដុល្លាអាមេរិក)
ស្រោបធ្មេញសេរ៉ាមិក មានគ្រោងដែក (Metal) ខាងក្នុង

$250

ស្រោបដាក់ធ្មេញសេរ៉ាមិក មានគ្រោងស៊ីកូនីម(Zirconium)ខាងក្នុង

$350

ស្រោបដាក់ធ្មេញសេរ៉ាមិកសុទ្ធ (E-max) $550 - $600